ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកនាំពាក្យសម្តេចតេជោ៖ ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ ហ៊ុន សែន គ្មានទេពាក្យថាហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិ និងរបួសធ្ងន់ ៥ដង

KPS99TV

សេចក្តីសង្ខេប

ឯកឧត្តម ជា ធីរិទ្ធ បានរំលឹកតាមបណ្តាញសង្គមពីបទពិសោធសង្គ្រាម ការស្វែងរកសន្តិភាព និងការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដោយសរសើរថាលោកមិនចេះហត់នឿយដើម្បីជាតិនិងប្រជាជន។

(ភ្នំពេញ)៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រោះតែជាតិនិងប្រជាជន សម្តេចតេជោ មេដឹកនាំកម្ពុជា គ្មានទេពាក្យថាហត់នឿយ សម្តេចបានឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ដង។

ឯកឧត្តម ជា ធីរិទ្ធ បានសរសេរតាមបណ្តាញសង្គមដូច្នេះថា៖ 

«ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង។

-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ១៩៧៧ យកជីវិតជាដើមទុន ដើម្បីតស៊ូរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍។

-ថ្ងៃទី២២ ខែតុលា ឆ្នាំ ១៩៩៦ ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហម ដោយយកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

-ដឹកនាំកម្ពុជាពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងមួយឆ្នាំ ជាងពីរទសវត្សរ៍នៅមុនកូវីដ-១៩ ។

-បច្ចុប្បន្នលោកកំពុងរួមជាមួយសម្តេចធិបតីផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពាន។

-គ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់លោកជានិច្ច! ជីវិតលោក ជារបស់ជាតិខ្មែរ!

រាល់ពេលប្រចាំការ លោកតែងដំណាលឲ្យសហការីស្តាប់ពីបទពិសោធក្នុងភ្នក់ភ្លើងសង្គ្រាម និងដឹកនាំប្រទេស ដោយលោកតែងរម្លឹកជារឿយៗថា «ជីវិត ហ៊ុន សែន មិនសមអាចរស់មកដល់ពេលនេះទេ ព្រោះឆាកជីវិតវាលំបាកពេក»៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…