រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អ្នកឧកញ៉ា ទៀ វិចិត្រ៖ ជួយគ្នាក្នុងគ្រាចាំបាច់ ក្មេងស្រី ថៃ សុខហេង មានជំងឺគ្រុនឈាម ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ

អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រទៅក្រុងកោះរ៉ុងយប់ថ្ងៃទី២២ ខែធ្នូ ដឹកក្មេងស្រីអាយុ១៤ឆ្នាំមានជំងឺគ្រុនឈាមមកព្យាបាលនៅខេត្តព្រះសីហនុ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន និងជាភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ចេញទៅក្រុងកោះរ៉ុង កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះក្មេងស្រីម្នាក់ឈ្មោះ ថៃ សុខហេង អាយុ ១៤ឆ្នាំ ដែលមានជំងឺគ្រុនឈាម បញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា ក្មេងស្រីខាងលើ ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន មកដល់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព ហើយបានបន្តដឹកជញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុន GTVC ទៅកាន់មន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ដើម្បីទទួលការព្យាបាលបន្ទាន់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16094",
  "languageVersionId": "13266",
  "visibilityVersion": "2",
  "versionToken": "a1.uUC4U7ddluAS8ttZbNcLzN_q7K8dg930e7HHIFz_0lI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។