ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកឧកញ៉ា ទៀ វិចិត្រ៖ ជួយគ្នាក្នុងគ្រាចាំបាច់ ក្មេងស្រី ថៃ សុខហេង មានជំងឺគ្រុនឈាម ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រទៅក្រុងកោះរ៉ុងយប់ថ្ងៃទី២២ ខែធ្នូ ដឹកក្មេងស្រីអាយុ១៤ឆ្នាំមានជំងឺគ្រុនឈាមមកព្យាបាលនៅខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន និងជាភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ចេញទៅក្រុងកោះរ៉ុង កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជួយសង្គ្រោះក្មេងស្រីម្នាក់ឈ្មោះ ថៃ សុខហេង អាយុ ១៤ឆ្នាំ ដែលមានជំងឺគ្រុនឈាម បញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ក្មេងស្រីខាងលើ ត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រល្បឿនលឿន មកដល់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព ហើយបានបន្តដឹកជញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់របស់ក្រុមហ៊ុន GTVC ទៅកាន់មន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ដើម្បីទទួលការព្យាបាលបន្ទាន់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…