លោក ត្រាំ លើកឡើងពីការប្រយុទ្ធកម្ពុជា-ថៃជាថ្មី និងការប្រឹងបញ្ចប់ជម្លោះ
អត្ថបទរាយការណ៍ពីប្រសាសន៍លោក ត្រាំ ថ្ងៃទី២២ ខែធ្នូ អំពីថៃ-កម្ពុជា ការប្រឹងបញ្ចប់សង្គ្រាមរបស់លោក Marco Rubio និងសំណួរអំពីការបញ្ឈប់ការប្រយុទ្ធ។
ខ្លឹមសារប្រភព
ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី២២ ខែធ្នូ បានលើកឡើងពីការប្រយុទ្ធជាថ្មីរវាងថៃនិងកម្ពុជា និងកិច្ចខិតខំដើម្បីបញ្ចប់ជម្លោះ។ លោកបានថ្លែងក្នុងពិធីប្រកាសផលិតនាវាចម្បាំងខ្នាតយក្សថ្មី ជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និងរដ្ឋមន្ត្រីកងទ័ពជើងទឹក។
ឆ្លើយសំណួរអ្នកសារព័ត៌មាន លោក ត្រាំ បានលើកឡើងពីការធ្វើការជាមួយរដ្ឋមន្ត្រីការបរទេស Marco Rubio ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ។ លោកបានអះអាងថា បានបញ្ចប់សង្គ្រាម៨រួចមកហើយ និងនិយាយអំពីការរំពឹងកម្រិតលំបាកនៃការដោះស្រាយជម្លោះ។
យ៉ាងណាក៏ដោយ តើអាម៉េរិកពិតជាអាចបញ្ឈប់សកម្មភាពឈ្លានពានរបស់យោថៃមកលើកម្ពុជាបានទេ! ស្របពេលមហាយក្សចិនបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានដើម្បីធានាសន្តិភាពរវាងកម្ពុជា និងថៃ ប៉ុន្តែម្សិលម៉ិញនេះ អាស៊ានបានបរាជ័យរួចទៅហើយក្នុងការបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ៕
ដោយ៖ ចិន្តា ទីទិ
..
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16093",
"languageVersionId": "13263",
"visibilityVersion": "2",
"versionToken": "a1.Q-cUFjit0QG97x9xquP9j1UCNw5evQI3cAAapkc_cjo"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
