រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ថៃដាក់លក្ខខណ្ឌចំនួន៣ឱ្យកម្ពុជា មុនកិច្ចប្រជុំ GBC នៅរសៀលនេះ

តាមលោក ពុយ គា ថៃលើកលក្ខខណ្ឌ៣ មុនកិច្ចប្រជុំលេខាធិការដ្ឋាន GBC ម៉ោង៤រសៀលថ្ងៃទី២៤ ខែធ្នូ៖ កម្ពុជាប្រកាសឈប់បាញ់មុន បទឈប់បាញ់ពិតប្រាកដក្រោមអ្នកសង្កេតការណ៍ និងសហការដោះមីនដោយស្មោះត្រង់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យោងតាមសំណេររបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា មុនកិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន GBC ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃនេះ (ម៉ោង ៤:០០ រសៀល) នៅខេត្តចន្ថាបុរីជាប់ប៉ៃលិន ថៃបានបង្ហើរលក្ខខណ្ឌជាមួយកម្ពុជាដូចខាងក្រោមថា៖ កិច្ចប្រជុំនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤-២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ នៅខេត្តចន្ថាបុរី ប្រទេសថៃ។ ទន្ទឹមនេះ ប្រទេសថៃបានបញ្ជាក់ជាថ្មីនូវគោលការណ៍បីរបស់ខ្លួនថា ១.កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាមុនសិន ២.បទឈប់បាញ់ត្រូវតែពិតប្រាកដ និងបន្តក្រោមការត្រួតពិនិត្យដោយក្រុមអ្នកសង្កេតការណ៍ ៣.កម្ពុជាត្រូវតែសហការដោយស្មោះត្រង់ក្នុងការដោះមីន និងសំខាន់ជាងនេះទៅទៀត ត្រូវតែអនុវត្តបទឈប់បាញ់ភ្លាមៗ នៅពេលដែលការចរចា GBC ចាប់ផ្តើម។ ភាគីថៃ បញ្ជាក់បន្ថែមថា ប្រសិនបើមន្ត្រីនៅកម្រិតលេខាធិការដ្ឋានមិនអាចឈានដល់ចំណុចរួមក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេទេ ការចរចា GBC ថ្នាក់រដ្ឋមន្ត្រីការពារជាតិនៅថ្ងៃសៅរ៍នឹងមិនមានទៀតឡើយ៕ ប្រភព៖ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា សម្រួល៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16082",
  "languageVersionId": "13230",
  "visibilityVersion": "2",
  "versionToken": "a1.NWLVK5LIqBxcqBMn5z31peAhk6IBDOXzy7n9f3b2xPk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។