រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ខ្មែរសាមគ្គីក្នុងគ្រាអាសន្ន៖ ខេត្តព្រះសីហនុនាំយកអំណោយគាំទ្រវីរកងទ័ពជួរមុខ និងជនភៀសសឹកនៅបន្ទាយមានជ័យ

ខេត្តព្រះសីហនុនាំអំណោយស្បៀង ឱសថនិងសម្ភារៈដែលពលរដ្ឋបរិច្ចាគ ជូនទាហានជួរមុខទិសបន្ទាយមានជ័យនិងជនភៀសសឹក ថ្ងៃទី២៦ ខែធ្នូ ហើយនឹងបន្តចែកដល់គោលដៅផ្សេងរហូតអស់ស្តុក។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់លោក ឌឹម វី នាយករងរដ្ឋបាលខេត្តដឹកនាំក្រុមការងារនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ប្រគល់ជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខប្រជាពលរដ្ឋ។ អំណោយសប្បុរសធម៌ខាងលើ ត្រូវបានប្រគល់ជូនដល់វីរកងទ័ពដែលឈរជើងនៅទិសបន្ទាយមានជ័យ ព្រមទាំងគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរងផលប៉ះពាល់ពីស្ថានការណ៍តានតឹងតាមបន្ទាត់ព្រំដែន។ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា អំណោយសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋនឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតដល់អស់ពីស្តុក ដើម្បីរួមចំណែកជួយសង្គ្រោះ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងបន្តគាំទ្រដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹករបស់យើងជាបន្តបន្ទាប់។ «ខ្មែរសាមគ្គី ខ្មែរឈ្នះ | ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន—ខឿនការពារជាតិរបស់ប្រជាជន នឹងបន្តដរាបណាការគំរាមកំហែងនៅតែមាន»
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16068",
  "languageVersionId": "13188",
  "visibilityVersion": "2",
  "versionToken": "a1.ORM3yhJybNqwpZIej9-TVAFH_C70uNvCKsKcPy60CKo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។