រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ជម្លោះកម្ពុជា-ថៃ! សម្តេចធិបតី បញ្ជាក់ជាថ្មីទៅកាន់លោក Rubio អំពីជំហរសន្តិវិធីរបស់កម្ពុជា

សម្តេច ហ៊ុន ម៉ាណែត ពិភាក្សាតាមទូរសព្ទជាមួយលោក Marco Rubio យប់ថ្ងៃទី២៥ ខែធ្នូ អំពីព្រំដែនកម្ពុជា-ថៃ ហើយបញ្ជាក់ការប្តេជ្ញាគោរពកិច្ចព្រមព្រៀងនិងសេចក្តីថ្លែងការណ៍គូឡាឡាំពួ ដើម្បីឈប់បាញ់ឆាប់និងសន្តិភាពយូរអង្វែង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋ អាម៉េរិក លោក Marco Rubio នាយប់ថ្ងៃទី២៥ ខែធ្នូ ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ជំនួបនេះ គឺក្នុងគោលបំណងជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីការបរទេសអាម៉េរិក Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាម៉េរិក ចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សម្តេចធិបតី បានប្រាប់ទៅកាន់ប្រមុខការទូតអាម៉េរិក ថា«ខ្ញុំបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែង ការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន»។ សម្តេចធិបតី ក៏បានអះអាងពីការបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាង សន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16067",
  "languageVersionId": "13185",
  "visibilityVersion": "2",
  "versionToken": "a1.aA-2nMoFQGhDn7U8aZVrujlXtC2DfoLEwfk3gf3-yd0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។