រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ចិនប្រកាសត្រៀមខ្លួនជាស្រេចក្នុងការជួយឃ្លាំមើលបទឈប់បាញ់កម្ពុជា-ថៃ

ឯកអគ្គរដ្ឋទូត WANG Wenbin បានបញ្ជាក់នៅថ្ងៃទី២៩ ខែធ្នូថា ចិនត្រៀមផ្ដល់ជំនួយចាំបាច់ រួមទាំងការតាមដានបទឈប់បាញ់ ជំនួយមនុស្សធម៌ និងការដោះមីន ក្រោយជំនួបត្រីភាគីនៅ Yunnan និងសង្ឃឹមលើការផ្សះផ្សាកម្ពុជា–ថៃ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ប្រទេសចិនប្រកាសត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ និងការគាំទ្រចាំបាច់ទាំងអស់ រួមទាំងការតាមដានបទឈប់បាញ់ ជំនួយមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការដោះមីន។ នេះបើតាមឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បញ្ជាក់លើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៩ ខែធ្នូ។ ការបញ្ជាក់របស់ឯកឧត្តម វ៉ាង វិនពីន ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំត្រីភាគីនៅទឹកដីខេត្ត Yunnan រវាងកម្ពុជា ចិន និងថៃ កាលពីថ្ងៃទី២៩ ខែធ្នូ ដោយភាគីទាំង៣ បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយ ពាក់ព័ន្ធនឹងការអនុវត្តបទឈប់បាញ់ និងការស្តារទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរឡើងវិញ ក្រោយពីប្រទេសថៃបានបើកការឈ្លានពានទឹកដីកម្ពុជាតាំងពីថ្ងៃទី០៧ ខែធ្នូ។ ខ្លឹមសារអត្ថបទដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម វ៉ាង វិនពីន បានបង្ហាញក្តីសង្ឃឹមថា ការជួបជុំគ្នានៅពេលនេះ នឹងព្យាបាលរបួសដែលបង្កឡើងដោយជម្លោះ ដករបាំងនៅក្នុងចិត្តរបស់គ្នាទៅវិញទៅមក ហើយពិតជាសម្រេចបាននូវការផ្សះផ្សាឡើងវិញ។ មានតែដូច្នេះទេ ទើបអាចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរនិងថៃបាន ហើយឆ្លុះបញ្ចាំងពីការចង់បានរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនសង្កត់ធ្ងន់ថា ប្រទេសចិននឹងធ្វើការជានិច្ចដើម្បីលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ថៃ ហើយប្រទេសចិនទន្ទឹងរង់ចាំ និងជឿជាក់យ៉ាងមុតមាំថាទំនាក់ទំនងកម្ពុជា-ថៃនឹងវិលមករកផ្លូវដូចដើមវិញ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "16024",
  "languageVersionId": "13056",
  "visibilityVersion": "2",
  "versionToken": "a1.WqrVDqOVqefrQJ2VYM8_ibqYmgOiojV8d0P8VnLlYas"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។