ស្ថានទូតអូស្ត្រាលីថាការដោះលែងយោធាកម្ពុជាទាំង១៨នាក់ជាជំហានវិជ្ជមានក្នុងការស្ដារ ទំនុកចិត្តរវាងកម្ពុជានិងថៃឡើងវិញ
ស្ថានទូតអូស្ត្រាលីស្វាគមន៍ការវិលត្រឡប់របស់ទាហានកម្ពុជា១៨នាក់ថ្ងៃទី៣១ ខែធ្នូ និងជំរុញឱ្យគោរពការប្តេជ្ញាក្នុងកិច្ចប្រជុំGBCថ្ងៃទី២៧ ខែធ្នូ ខណៈAOTនិងICRCចូលរួមសង្កេតការណ៍។
ខ្លឹមសារប្រភព
បន្ទាប់ពីចាប់ឃុំខ្លួនរយៈពេល ១៥៥ថ្ងៃ វីរៈកងទ័ពខ្មែរទាំង១៨រូបត្រូវបានយោធាថៃដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ។ ទន្ទឹមគ្នានេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបញ្ជាក់ថា ការដោះលែងយោធាកម្ពុជាដែលជាប់ឃុំទាំង១៨នាក់នៅថ្ងៃនេះ គឺជាជំហានវិជ្ជមានមួយដែលនឹងជួយស្ដារឡើងវិញនូវការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជានិងថៃ។
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បញ្ជាក់បន្ថែមថា៖ «អូស្ត្រាលីជំរុញឱ្យភាគីទាំងពីរបន្តគោរពតាមការប្តេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ច ប្រជុំពិសេស GBC ថ្ងៃទី២៧ ខែធ្នូ។ សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់របស់យើង គឺជាប្រយោជន៍របស់យើងទាំងអស់គ្នា»។ ជាកត់សម្គាល់៖ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនខ្មែរទាំង១៨រូប ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)ផងដែរ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "16007",
"languageVersionId": "13005",
"visibilityVersion": "2",
"versionToken": "a1.mIfNRX_Uu_FYIA0ajl6ItP4OfHknzBdCv0ZwbmMPKMk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
