រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បើកទំព័រឆ្នាំថ្មី!មហាយក្សចិនប្រកាសរីករាយសហការជាមួយកម្ពុជាដើម្បីបន្តចំណងមិត្តភាពដែកថែប

ក្នុងសារជូនពរឆ្នាំថ្មី២០២៦ ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន បញ្ជាក់ថា ចិនរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តមិត្តភាពដែកថែប និងកសាងសហគមន៍វាសនារួមគ្រប់រដូវកាល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បិទទំព័រឆ្នាំចាស់ បើកទំព័រឆ្នាំថ្មីឆ្នាំ២០២៦ភ្លាម មហាយក្សចិន បានប្រកាសរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តចំណងមិត្តភាពដែកថែប និងកសាងសហគមន៍វាសនារួមគ្រប់រដូវកាលរវាងចិន និងកម្ពុជា។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការជូនពរបងប្អូនកម្ពុជា។ ក្នុងនោះឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា៖ «គ្មានការលំបាកណាដែលអាចរារាំងជំហានរបស់កម្ពុជាក្នុងការឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ យើងរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីបន្តចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា កសាងយ៉ាងសកម្មនូវសហគមន៍វាសនារួមគ្រប់រដូវកាលរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី»។ ជាការកត់សម្គាល់៖ នេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែម តាមរយៈការប្រែក្លាយផែនការនានាឱ្យចេញជាសកម្មភាពជាក់ស្តែង៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15990",
  "languageVersionId": "12954",
  "visibilityVersion": "2",
  "versionToken": "a1.C_pNkjHLn8tB9zka7rEABmDl_HCcqoaJ0XgTRTx5n2w"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។