ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បើកទំព័រឆ្នាំថ្មី!មហាយក្សចិនប្រកាសរីករាយសហការជាមួយកម្ពុជាដើម្បីបន្តចំណងមិត្តភាពដែកថែប

KPS99TV

សេចក្តីសង្ខេប

ក្នុងសារជូនពរឆ្នាំថ្មី២០២៦ ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន បញ្ជាក់ថា ចិនរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តមិត្តភាពដែកថែប និងកសាងសហគមន៍វាសនារួមគ្រប់រដូវកាល។

បិទទំព័រឆ្នាំចាស់ បើកទំព័រឆ្នាំថ្មីឆ្នាំ២០២៦ភ្លាម មហាយក្សចិន បានប្រកាសរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តចំណងមិត្តភាពដែកថែប និងកសាងសហគមន៍វាសនារួមគ្រប់រដូវកាលរវាងចិន និងកម្ពុជា។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការជូនពរបងប្អូនកម្ពុជា។ ក្នុងនោះឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា៖ «គ្មានការលំបាកណាដែលអាចរារាំងជំហានរបស់កម្ពុជាក្នុងការឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាងដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ យើងរីករាយសហការជាមួយភាគីកម្ពុជា ដើម្បីបន្តចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា កសាងយ៉ាងសកម្មនូវសហគមន៍វាសនារួមគ្រប់រដូវកាលរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី»។

ជាការកត់សម្គាល់៖ នេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែម តាមរយៈការប្រែក្លាយផែនការនានាឱ្យចេញជាសកម្មភាពជាក់ស្តែង៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…