រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឆ្នាំថ្មី ខែថ្មី ខេត្តព្រះសីហនុ ស្វាគមន៍នាវាទេសចរណ៍ នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្ពុជា រយៈពេល ១ ថ្ងៃ

នាវា SIRENA សញ្ជាតិ Marshall Islands បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំភ្ញៀវ ៦៣៣ នាក់មកទស្សនាកម្ពុជាមួយថ្ងៃ និងគ្រោងចាកចេញម៉ោង ៥ ល្ងាចថ្ងៃដដែល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសឆ្នាំថ្មី ខែថ្មី ខេត្តព្រះសីហនុ បានស្វាគមន៍នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ SIRENA សញ្ជាតិ Marshall Islands ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ។ នាវាទេសចរណ៍នេះ មានភ្ញៀវទេសចរសរុបចំនួន ៦៣៣ នាក់ ក្នុងនោះ ស្ត្រីចំនួន ៣៣៣ នាក់ មានសញ្ជាតិចំនួន ៣៥ ប្រទេស និងមាននាវិកសរុបចំនួន ៣៩៣ នាក់ ក្នុងនោះ ស្ត្រីចំនួន ៨៩ នាក់ មានសញ្ជាតិចំនួន ៤ ប្រទេស។ សញ្ជាតិភ្ញៀវទេសចរដែលមានចំនួនច្រើនជាងគេ គឺសហរដ្ឋអាមេរិក ចំនួន ២៦៩ នាក់ និងអូស្រ្តាលី ចំនួន ៨១ នាក់។ នាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រឡប់ទៅវិញ នៅវេលាម៉ោង ១៧:០០ នាទី ល្ងាច នៅថ្ងៃដដែល៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15985",
  "languageVersionId": "12939",
  "visibilityVersion": "2",
  "versionToken": "a1.l46Fh7XxlUXxIFAAl1B0ucnySofy9KOQhUQSw69oS0I"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។