ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឆ្នាំថ្មី ខែថ្មី ខេត្តព្រះសីហនុ ស្វាគមន៍នាវាទេសចរណ៍ នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្ពុជា រយៈពេល ១ ថ្ងៃ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

នាវា SIRENA សញ្ជាតិ Marshall Islands បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំភ្ញៀវ ៦៣៣ នាក់មកទស្សនាកម្ពុជាមួយថ្ងៃ និងគ្រោងចាកចេញម៉ោង ៥ ល្ងាចថ្ងៃដដែល។

ខេត្តព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាសឆ្នាំថ្មី ខែថ្មី ខេត្តព្រះសីហនុ បានស្វាគមន៍នាវាទេសចរណ៍មួយគ្រឿង ឈ្មោះ SIRENA សញ្ជាតិ Marshall Islands ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ។

នាវាទេសចរណ៍នេះ មានភ្ញៀវទេសចរសរុបចំនួន ៦៣៣ នាក់ ក្នុងនោះ ស្ត្រីចំនួន ៣៣៣ នាក់ មានសញ្ជាតិចំនួន ៣៥ ប្រទេស និងមាននាវិកសរុបចំនួន ៣៩៣ នាក់ ក្នុងនោះ ស្ត្រីចំនួន ៨៩ នាក់ មានសញ្ជាតិចំនួន ៤ ប្រទេស។

សញ្ជាតិភ្ញៀវទេសចរដែលមានចំនួនច្រើនជាងគេ គឺសហរដ្ឋអាមេរិក ចំនួន ២៦៩ នាក់ និងអូស្រ្តាលី ចំនួន ៨១ នាក់។ នាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រឡប់ទៅវិញ នៅវេលាម៉ោង ១៧:០០ នាទី ល្ងាច នៅថ្ងៃដដែល៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…