រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

មនុស្ស៩នាក់ស្លាប់និង៣៦នាក់របួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃបុណ្យឆ្លងឆ្នាំសកល

របាយការណ៍នគរបាលជាតិបង្ហាញគ្រោះថ្នាក់ចរាចរណ៍១៦លើកនៅថ្ងៃចូលឆ្នាំ២០២៦ ស្លាប់៩នាក់ និងរបួស៣៦នាក់ ធៀប៦លើក ស្លាប់៦ និងរបួស៤ក្នុងឆ្នាំ២០២៥។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

មនុស្សយ៉ាងហោចណាស់៩នាក់បានស្លាប់និង៣៦នាក់បានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ត្រឹមតែ១ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៦កាលពីម្សិលមិញ។ តួលេខនេះមានការកើនឡើងជាងថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៥ ដែលមានមនុស្ស៦នាក់បានស្លាប់និង៤នាក់បានរងរបួស។ តាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិចេញកាលពីម្សិលមិញ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន១៦លើក។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះមានមនុស្ស៩នាក់បានស្លាប់ និង៣៦នាក់បានរងរបួស។ មូលហេតុគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើង ដោយសារតែល្មើសល្បឿនកំណត់ មិនគោរពសិទ្ឋិ មិនប្រកាន់ស្តាំ និងការបើកបរប្រជែង។ តួលេខគ្រោះថ្នាក់ចរាចរណ៍ក្នុងថ្ងៃចូលឆ្នាំថ្មីឆ្នាំសកល២០២៦ មានការកើនឡើងទំនងជាដោយសារតែរដ្ឋាភិបាលផ្អាករឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ចាប់តាំងមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ដោយឡែក កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំសកលឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងត្រឹមតែ៦លើកប៉ុណ្ណោះ ហើយមានមនុស្ស៦នាក់បានស្លាប់ និង៤នាក់បានរងរបួស៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15973",
  "languageVersionId": "12903",
  "visibilityVersion": "2",
  "versionToken": "a1.JtRSDK0_d1vpervoSKtR5Eh3aMd9GOOpWvhbkKw_EkQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។