ខេត្តកំពតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះកំពុងមានភាពទាក់ទាញទេសចរណ៍ និងការវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិកើនឡើង
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត សយ ស៊ីណុល លើកឡើងថា ការវិនិយោគក្នុងសេវាស្នាក់នៅកើនឡើង ដោយមានបន្ទប់ជាង៥.០០០។ គម្រោងនៅបូកគោ រួមទាំងពុទ្ធបដិមា១០៨ម៉ែត្រ និងផ្លូវទៅជាតិលេខ៤ កំពុងសាងសង់។
ខ្លឹមសារប្រភព
ខេត្តកំពតមានសក្តានុពលជាច្រើនរួមមានធនធានធម្មជាតិ ដងព្រែក ជួរភ្នំ និងសម្បត្តិធម្មជាតិដទៃទៀត បានធ្វើឲ្យខេត្តនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងភាពងាយស្រួលនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋ។
នេះបើតាមការឱដឹងពីលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គិតរហូតមកទល់ពេលនេះ មានការវិនិយោគលើសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្កាឡូ និងរមណីយដ្ឋានបែបលំហែរផ្សេងៗច្រើន ពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងមកពីបរទេស ដែលធ្វើឲ្យចំនួនបន្ទប់ស្នាក់នៅក្នុងខេត្តកំពត កើនដល់ ជាង៥០០០។
លោកបន្តថា “វិស័យទេសចរណ៍ ក្នុងខេត្តកំពតមានការរីកចម្រើនខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ សូម្បីក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩កន្លងមក វិស័យទេសចរណ៍ក្នុងខេត្តកំពតក៍មិនមានបញ្ហាធំដុំនោះដែរ។
ក្រៅពីរមណីយដ្ឋានផ្សេងៗ ខេត្តកំពតក៏មានភ្នំបូកគោ ដែលបាននិងកំពុងអភិវឌ្ឍន៍ដោយក្រុមហ៊ុនSokha Group ដែលរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានចំណាយទុនរាប់រយលានដុល្លារសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ សណ្ឋាគារ បុរី និងបានកំពុងសាងសង់ពុទ្ធបដិមាកំពស់១០៨ម៉ែត្រ ដែលជាបដិមាខ្ពស់មួយក្នុងចំណោម ពុទ្ឋបដិមាខ្ពស់ៗជាងគេនៅក្នុងពិភពលោកផងដែរ។
ហើយក្រុមហ៊ុនក៏បាននិងកំពុងសាងសង់ផ្លូវពីចំណុចវាលស្រែ៥០០នៅលើភ្នំបូកគោតភ្ជាប់ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុយ៉ាងសកម្មផងដែរ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15963",
"languageVersionId": "12875",
"visibilityVersion": "2",
"versionToken": "a1.PGfmZfEcDtcfb9Cqz_yOwPvAT4Dk8bcWCgsewebYvBU"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
