រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ទេសចរជាង១ម៉ឺននាក់ទៅលេងកម្សាន្តនៅខេត្តមណ្ឌលគិរីនាបុណ្យឆ្លងឆ្នាំសកល៣ថ្ងៃ

មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីរាយការណ៍ថា បុណ្យឆ្លងឆ្នាំសកល២០២៦ រយៈពេល៣ថ្ងៃ មានភ្ញៀវ១២,៤៣៤នាក់ ក្នុងនោះបរទេស១៩៤នាក់ ថយចុះ៥៩.៩២%ពីឆ្នាំមុន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បើទោះបីជាស្ថានភាពព្រំដែនកម្ពុជា-ថៃមានភាពតានតឹងយ៉ាងក៏ដោយ ប៉ុន្តែលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តតាមរមណីដ្ឋាននានាទូទាំងប្រទេសកម្ពុជានៅតែមានចំនួនច្រើន។ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៦ រយៈពេល៣ថ្ងៃ ខេត្តមណ្ឌលគីរី មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តសរុបចំនួន១២,៤៣៤ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ១៩៤នាក់។ តួលេខភ្ញៀវទេសចរក្នុងរយៈពេល៣ថ្ងៃនៃបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៦ មានការថយចុះ៥៩.៩២ភាគរយ បើធៀបនឹងបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២៥ មានភ្ញៀវទេសចរសរុប ៣១,០៣០នាក់ និងភ្ញៀវទេសចរបរទេស ២៦១នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦។ មន្ទីរទេសចរណ៍ បញ្ជាក់ថា៖ «កត្តាដែលភ្ញៀវទេសចរមានការធ្លាក់ចុះនេះ ដោយសារប្រទេសជាតិមានសង្គ្រាមឈ្លានពានរបស់ប្រទេសថៃធ្វើឱ្យភ្ញៀវទេសចរ មានការលុបចោលដំណើកម្សាន្តមកខេត្តមណ្ឌលគិរីជាច្រើន»៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15894",
  "languageVersionId": "12775",
  "visibilityVersion": "2",
  "versionToken": "a1.KuJzEgg_7gjE9_qZY9XTz7W7Kss1s3oHGzs98MSpV5E"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។