ទូកគឺជាយានជំនិះដ៏សំខាន់មួយនៅរដូវវស្សា ដែលមិនអាចខ្វះបាន សម្រាប់ប្រជាពលរដ្ឋរស់នៅតាមបឹង ទន្លេ និងសមុទ្រ ដើម្បីបម្រើដល់ការប្រកបរបរនេសាទ
ទូកជួយប្រជានេសាទរកចំណូលតាមការនេសាទនិងដឹកជញ្ជូន។ ពួកគាត់ថែទាំទូកជាប្រចាំ ហើយកាន់តែច្រើនងាកមកប្រើទូកស្មាច់ក្នុងជីវភាពប្រចាំថ្ងៃ។
ខ្លឹមសារប្រភព
ជាពិសេស ទូកត្រូវបានប្រើប្រាស់សម្រាប់ការនេសាទ និងការដឹកជញ្ជូន ជាមធ្យោបាយស្វែងរកប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ និងប្រជាសហគមន៍ផងដែរ។
ជាទម្លាប់ ទោះបីជាប្រជានេសាទមានភាពរវល់មមាញឹកយ៉ាងណាក្តី ក៏ពួកគាត់មិនប្រងើយកន្តើយចំពោះការថែទាំទូករបស់ខ្លួនឡើយ។ ការថែទាំទូកភាគច្រើននៅតែអនុវត្តតាមបែបបុរាណ ដោយប្រើប្រាស់ជ័ទឹក សម្រាប់ទូកឈើ។ ទោះជាយ៉ាងណា នៅពេលបច្ចុប្បន្ននេះ ប្រជានេសាទបានងាកមកប្រើប្រាស់ទូកធ្វើពីស្មាច់កាន់តែច្រើនឡើង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ឬការដឹកជញ្ជូនតិចតួចនៅតាមតំបន់ភូមិស្រុកដែលពួកគាត់រស់នៅ។
ដូច្នេះហើយ ទូក គឺជាមធ្យោបាយដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រជានេសាទ និងសហគមន៍ ដែលមិនអាចខ្វះបានឡើយ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15767",
"languageVersionId": "12581",
"visibilityVersion": "2",
"versionToken": "a1.AeHL5Pwvx5UdNn6dBd2QW7IUD6N7SraCFZ0PBHUnHlk"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
