ជាពិសេស ទូកត្រូវបានប្រើប្រាស់សម្រាប់ការនេសាទ និងការដឹកជញ្ជូន ជាមធ្យោបាយស្វែងរកប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ និងប្រជាសហគមន៍ផងដែរ។
ជាទម្លាប់ ទោះបីជាប្រជានេសាទមានភាពរវល់មមាញឹកយ៉ាងណាក្តី ក៏ពួកគាត់មិនប្រងើយកន្តើយចំពោះការថែទាំទូករបស់ខ្លួនឡើយ។ ការថែទាំទូកភាគច្រើននៅតែអនុវត្តតាមបែបបុរាណ ដោយប្រើប្រាស់ជ័ទឹក សម្រាប់ទូកឈើ។ ទោះជាយ៉ាងណា នៅពេលបច្ចុប្បន្ននេះ ប្រជានេសាទបានងាកមកប្រើប្រាស់ទូកធ្វើពីស្មាច់កាន់តែច្រើនឡើង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ឬការដឹកជញ្ជូនតិចតួចនៅតាមតំបន់ភូមិស្រុកដែលពួកគាត់រស់នៅ។
ដូច្នេះហើយ ទូក គឺជាមធ្យោបាយដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រជានេសាទ និងសហគមន៍ ដែលមិនអាចខ្វះបានឡើយ៕
ដោយ៖ ប៉ៃ សុឃីម












