ក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀតនៅខេត្តកំពង់ធំបានចុះកិច្ចសន្យាបន្ថែមលើទំហំទឹកប្រាក់ជិត៧លានដុល្លារ
កិច្ចសន្យាស្រូវជាមួយក្រុមហ៊ុនបៃតងកើនដល់ជាង៤ម៉ឺនតោន ស្មើ៩,២លានដុល្លារ ហើយមានកិច្ចសន្យាបន្ថែមជិត៧លានដុល្លារជាមួយសហគមន៍ទំនើប២ទៀតនៅកំពង់ធំ។
ខ្លឹមសារប្រភព
សម្រាប់ការផ្គត់ផ្គង់ស្រូវសែនក្រអូប និងស្រូវស្រង៉ែស្រាលនៅលើផ្ទៃដីប្រមាណ ៦,០០០ហិកតា ដែលធ្វើឱ្យបរិមាណស្រូវសរុបដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនបៃតង កើនដល់ជាង ៤ម៉ឺនតោន ស្មើនឹង ៩,២លានដុល្លារ។ ហើយក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន ២ផ្សេងទៀត នៅខេត្តកំពង់ធំ ក៍បានចុះកិច្ចសន្យាបន្ថែមលើទំហំទឹកប្រាក់ជិត ៧លានដុល្លារ ។
ដោយឡែកចំពោះក្រសួងកសិកម្មរហូតមកដល់ពេលនេះ បានបញ្ចប់ការតភ្ជាប់ទីផ្សារទាំងស្រុងជូនដល់សហគមន៍កសិកម្មទំនើបដំណាំស្រូវទាំងអស់នៅក្នុងរដូវកាលនេះ ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន ព្រមទាំងបានសម្របសម្រួលឱ្យកសិករជាសមាជិកប្រមាណ ២,០០០គ្រួសារទទួលបានកម្ចីដើមទុនដែលមានការប្រាក់ទាប សម្រាប់ការធ្វើផលិតកម្មស្រូវលើផ្ទៃដីជិត ១៥,០០០ហិកតា នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15763",
"languageVersionId": "12569",
"visibilityVersion": "2",
"versionToken": "a1.E-xXeW5E8onhozJCLxLSaGNY95YTT8GRxo_x3nfVR_8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
