ឆ្នាំ២០២៥! កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១លានតោន កើនឡើង២៧%
សមាគមគ្រាប់ស្វាយចន្ទីកម្ពុជាថា ឆ្នាំ២០២៥ ការនាំចេញគ្រាប់ឆៅកើន២៧% និងទទួលចំណូល១,៥ពាន់លានដុល្លារ កើនប្រមាណ៣០%។ គ្រាប់ឆៅទៅវៀតណាម ខណៈកែច្នៃនាំទៅជប៉ុន និងសហភាពអឺរ៉ុបជាដើម។
ខ្លឹមសារប្រភព
ពេញមួយឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១ លានតោន កើនឡើង ២៧% បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមការបញ្ជាក់ ពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា។
សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានទទួលចំណូល១,៥ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅឆ្នាំ២០២៥ ខណៈទំហំទឹកប្រាក់ដែលកម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីនេះ គឺមានការកើនឡើងប្រមាណជា ៣០ ភាគរយ បើធៀបនឹងឆ្នាំមុន។ បរិមាណគ្រាប់ស្វាយចន្ទីឆៅដែលកម្ពុជានាំចេញនេះ គឺមានប្រមាណជា ១ លានតោនកើនឡើង ២៧ភាគរយ ធៀបនឹងឆ្នាំ២០២៤ ផងដែរ។
តម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា បានលក់ចេញកាលពីខែមីនា ដល់ខែមេសា គឺមួយតោនត្រឹមតែពី ១.២៥០ ទៅ១.៣៥០ដុល្លារប៉ុណ្ណោះ ប៉ុន្តែកាលពីនៅក្នុងខែតុលាតម្លៃដែលកសិករអាចលក់បានគឺវាឡើងដល់ទៅមួយតោនមានតម្លៃប្រហែល២.000ដុល្លារ ហើយទីផ្យារនាំចេញឆៅគឺទៅប្រទេសវៀតណាម ខណៈដែលកែច្នៃហើយគឺមាននាំចេញទៅជប៉ុន និងសហភាពអឺរ៉ុបជាដើម។
ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីសរុប ៨៥ម៉ឺនតោន កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងសកលលោក៕
ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15761",
"languageVersionId": "12563",
"visibilityVersion": "2",
"versionToken": "a1.DDbeUIPsHCOFd1bpCZrM3-uUV_TuxoBakoQjCuHpkSY"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
