ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឆ្នាំ២០២៥! កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១លានតោន កើនឡើង២៧%

KPS99TV

សេចក្តីសង្ខេប

សមាគមគ្រាប់ស្វាយចន្ទីកម្ពុជាថា ឆ្នាំ២០២៥ ការនាំចេញគ្រាប់ឆៅកើន២៧% និងទទួលចំណូល១,៥ពាន់លានដុល្លារ កើនប្រមាណ៣០%។ គ្រាប់ឆៅទៅវៀតណាម ខណៈកែច្នៃនាំទៅជប៉ុន និងសហភាពអឺរ៉ុបជាដើម។

ពេញមួយឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៥  កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១ លានតោន កើនឡើង ២៧% បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមការបញ្ជាក់ ពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា។

សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានទទួលចំណូល១,៥ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅឆ្នាំ២០២៥ ខណៈទំហំទឹកប្រាក់ដែលកម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីនេះ គឺមានការកើនឡើងប្រមាណជា ៣០ ភាគរយ បើធៀបនឹងឆ្នាំមុន។ បរិមាណគ្រាប់ស្វាយចន្ទីឆៅដែលកម្ពុជានាំចេញនេះ គឺមានប្រមាណជា ១ លានតោនកើនឡើង ២៧ភាគរយ ធៀបនឹងឆ្នាំ២០២៤ ផងដែរ។

តម្លៃគ្រាប់ស្វាយចន្ទីកម្ពុជា បានលក់ចេញកាលពីខែមីនា ដល់ខែមេសា គឺមួយតោនត្រឹមតែពី ១.២៥០ ទៅ១.៣៥០ដុល្លារប៉ុណ្ណោះ ប៉ុន្តែកាលពីនៅក្នុងខែតុលាតម្លៃដែលកសិករអាចលក់បានគឺវាឡើងដល់ទៅមួយតោនមានតម្លៃប្រហែល២.000ដុល្លារ ហើយទីផ្យារនាំចេញឆៅគឺទៅប្រទេសវៀតណាម ខណៈដែលកែច្នៃហើយគឺមាននាំចេញទៅជប៉ុន និងសហភាពអឺរ៉ុបជាដើម។

ក្នុងឆ្នាំ២០២៤កន្លងទៅ កម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីសរុប ៨៥ម៉ឺនតោន កើនឡើង២៦% ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ជាប្រទេសដែលផលិតស្វាយចន្ទីបានច្រើនជាងគេនៅក្នុងសកលលោក៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…