រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ដឹងមូលហេតុបាក់ស្រុតដីនៅចំកណ្តាលផ្លូវជាតិលេខ៤ហើយ!មន្រ្តីជំនាញចាក់ដីបំពេញបន្ថែម

ក្រសួងថា លូចាស់ជាង ៦០ ឆ្នាំបាក់ និងទឹកហូរច្រោះ បណ្ដាលឱ្យផ្លូវជាតិលេខ៤បាក់ស្រុត។ ក្រុមការងារបានចាក់ដីបង្ហាប់បណ្ដោះអាសន្ន និងដាក់ផ្លាកសុវត្ថិភាព ដើម្បីបើកចរាចរណ៍វិញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ផ្លូវជាតិលេខ៤ នៅម្តុំបុរីលនសុធី ក្នុងសង្កាត់បិតត្រាំង ក្រុងព្រះសីហនុ រងការបាក់ស្រុតដីនៅចំពាក់កណ្តាលទ្រូងផ្លូវ ដែលនាំឱ្យមានភ្ញាក់ផ្អើលដល់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីបច្ចេកទេស ចុះពិនិត្យទីតាំងបាក់ស្រុតនេះដោយផ្ទាល់នៅថ្ងៃទី០៦ ខែមករា។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទីតាំងដីដែលបាក់ស្រុតនេះកើតឡើងដោយសារបាក់លូដែលនៅក្រោមផ្លូវនេះដែលមានអាយុកាលចាស់ប្រមាណជាង ៦០ឆ្នាំហើយ ពោលគឺអំឡុងពេលសាងសង់ផ្លូវជាតិលេខ៤ ក្រោមជំនួយរបស់រដ្ឋាភិបាលអាម៉េរិកមកម្ល៉េះ និងដោយសារទឹកហូរច្រោះក្រោមតួផ្លូវក្នុងអំឡុងភ្លៀងធ្លាក់ជោគជាំនារដូវវស្សាកន្លងមក។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាឱ្យក្រុមការងារចាក់ដីលុបដើម្បីសម្រួលចរាចរណ៍ ការពារកុំឱ្យមានគ្រោះថ្នាក់ ហើយនឹងរៀបចំសាងសង់ប្រព័ន្ធលូឱ្យបានល្អឡើងវិញ និងកែសម្រួលមុខទឹកចូល និងមុខទឹកចេញឱ្យបានត្រឹមត្រូវ។ ឯកឧត្តម បញ្ជាក់ថាក្រសួងក៏នឹងបញ្ជូនក្រុមការងារបច្ចេកទេសបន្ថែមទៀត ដោយប្រើកាម៉េរា ROBOT ដើម្បីត្រួតពិនិត្យគ្រប់ប្រព័ន្ធលូដែលកាត់ទទឹងនៅលើផ្លូវជាតិលេខ៤។ បច្ចុប្បន្នក្រុមការងារបានចាក់ដីលុបបង្ហាប់បំពេញបណ្តោះអាសន្ន បានដាក់ផ្លាកសញ្ញាសុវត្ថិភាពលើទីតាំងបាក់ស្រុតនេះ ហើយប្រជាពលរដ្ឋអាចធ្វើដំណើរទៅ-មកបានជាធម្មតាវិញហើយ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15583",
  "languageVersionId": "12299",
  "visibilityVersion": "2",
  "versionToken": "a1.i5G0qhxUmktGAA4YSfuIi8B25xx2V2leboAkYMep7A0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។