រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ស្ថានទូតអាម៉េរិក និងកូរ៉េខាងត្បូង ពិភាក្សាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិភាពព្រំដែន

ភារធារី Bridgette L. Walker និងឯកអគ្គរដ្ឋទូត Changyong Kim ពិភាក្សាកិច្ចសហការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដំណោះស្រាយសន្តិវិធីរយៈពេលវែងចំពោះជម្លោះព្រំដែន និងការអភិវឌ្ឍកម្ពុជា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

តំណាងស្ថានទូតអាម៉េរិក និងសាធារណរដ្ឋកូរ៉េខាងត្បូង បានស្កាត់ជួបគ្នាពិភាក្សាអំពីរបៀបដែលអាម៉េរិក និងកូរ៉េ កំពុងសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីរយៈពេលវែងចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកស្រីភារធារី Bridgette L. Walker ក៏បានចូលរួមអបអរសាទរចំពោះ លោក Changyong Kim ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េខាងត្បូង ក្នុងឱកាសដែលលោកបានថ្វាយសារតាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីរបៀបដែលអាម៉េរិក និងសាធារណរដ្ឋកូរ៉េ កំពុងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីរយៈពេលវែងចំពោះជម្លោះព្រំដែន និងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដើម្បីរួមចំណែកដល់សន្តិសុខក្នុងតំបន់ និងវិបុលភាពទៅវិញទៅមក។ លោកស្រី បានសង្កត់ធ្ងន់ថា «យើងទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការរវាងស្ថានបេសកកម្មទាំងពីរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា»៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15576",
  "languageVersionId": "12278",
  "visibilityVersion": "2",
  "versionToken": "a1.w_iWbReDjV0_KpERPmDhf2m2eyo73oihYj3fjeG6M_c"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។