ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ថានទូតអាម៉េរិក និងកូរ៉េខាងត្បូង ពិភាក្សាប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងសន្តិភាពព្រំដែន

KPS99TV

សេចក្តីសង្ខេប

ភារធារី Bridgette L. Walker និងឯកអគ្គរដ្ឋទូត Changyong Kim ពិភាក្សាកិច្ចសហការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដំណោះស្រាយសន្តិវិធីរយៈពេលវែងចំពោះជម្លោះព្រំដែន និងការអភិវឌ្ឍកម្ពុជា។

តំណាងស្ថានទូតអាម៉េរិក និងសាធារណរដ្ឋកូរ៉េខាងត្បូង បានស្កាត់ជួបគ្នាពិភាក្សាអំពីរបៀបដែលអាម៉េរិក និងកូរ៉េ កំពុងសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីរយៈពេលវែងចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកស្រីភារធារី Bridgette L. Walker ក៏បានចូលរួមអបអរសាទរចំពោះ លោក Changyong Kim ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េខាងត្បូង ក្នុងឱកាសដែលលោកបានថ្វាយសារតាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីរបៀបដែលអាម៉េរិក និងសាធារណរដ្ឋកូរ៉េ កំពុងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីរយៈពេលវែងចំពោះជម្លោះព្រំដែន និងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដើម្បីរួមចំណែកដល់សន្តិសុខក្នុងតំបន់ និងវិបុលភាពទៅវិញទៅមក។

លោកស្រី បានសង្កត់ធ្ងន់ថា «យើងទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការរវាងស្ថានបេសកកម្មទាំងពីរ នៅក្នុងព្រះរាជាណាចក្រកម្ពុជា»៕ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…