អាជ្ញាធរខេត្តកោះកុងហាមប្រជានេសាទចូលក្នុងតំបន់ដែលថៃគ្រប់គ្រងក្រោយអ្នកនេសាទខ្មែរ៤នាក់ត្រូវបានថៃចាប់ខ្លួន!
អភិបាលខេត្តកោះកុង លោកស្រី ឈី វ៉ា ណែនាំឱ្យប្រជានេសាទនៅជិតៗក្នុងដែនសមុទ្រកម្ពុជា និងកុំចូលជ្រៅទៅតំបន់ថៃគ្រប់គ្រង។ លោកស្រីថា អាជ្ញាធរកំពុងសម្របសម្រួលនាំអ្នកនេសាទ៤នាក់ត្រឡប់មកវិញ។
ខ្លឹមសារប្រភព
បន្ទាប់ពីកងទ័ពជើងទឹកថៃបានចូលចាប់ខ្លួនប្រជានេសាទខ្មែរចំនួន៤នាក់ រួមទាំងទូកនេសាទ១គ្រឿង នៅក្នុងដែនសមុទ្រកម្ពុជា ស្ថិតនៅចំណុចកោះយ៉ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លោកជំទាវ ឈី វ៉ា អភិបាលខេត្ត បានណែនាំប្រជានេសាទសមុទ្រក្នុងខេត្តកោះកុងទាំងអស់កុំឱ្យការធ្វើនេសាទចូលជ្រៅទៅកាន់តំបន់ភាគីថៃគ្រប់គ្រង ព្រោះដោយសារស្ថានភាពព្រំដែននៅមិនទាន់បន្ថយកម្តៅនៅឡើយ។
ក្នុងជំនួបជាមួយប្រជានេសាទ និងក្រុមគ្រួសារប្រជានេសាទ នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា កាលពីថ្ងៃ០៧ ខែមករា លោកជំទាវអភិបាលខេត្ត បានអំពាវនាវឱ្យប្រជានេសាទចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ដែលច្បាប់កំណត់ និងធ្វើនេសាទនៅតំបន់ជិតៗក្នុងដែនសមុទ្រកម្ពុជា។
ទន្ទឹមគ្នានោះ លោកជំទាវក៏បានជួបជាមួយក្រុមគ្រួសារប្រជានេសាទទាំង៤នាក់ដែលកងទ័ពថៃចាប់ខ្លួនផងដែរ។ ទោះបីជាយ៉ាង លោកជំទាវ ឈី វ៉ា បានបញ្ជាក់ដែរថា អាជ្ញាធរកម្ពុជាកំពុងខិតខំប្រឹងប្រែងសម្របសម្រួលជាមួយភាគីថៃយ៉ាងសកម្ម ដើម្បីនាំយកបងប្អូនប្រជានេសាទទាំង៤នាក់របស់យើងត្រឡប់មកវិញដោយសុខសុវត្ថិភាព។
សូមជម្រាបថា គិតត្រឹមម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ មានរយៈពេល៣ថ្ងៃដែលអ្នកនេសាទខ្មែរ៤នាក់ត្រូវបានកងទ័ពជើងទឹកថៃចូលចាប់ខ្លួន ហើយបញ្ជូនទៅកាន់ប្រទេសថៃ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15574",
"languageVersionId": "12272",
"visibilityVersion": "2",
"versionToken": "a1.YQav131uu0hiSf6wr0pcpO8F3Yo-Z8BdQ-rppmj-BAc"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
