រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ស្នាមញញឹមភ្ញៀវទេសចរជាតិ និងអន្តរជាតិ កុះករទៅទស្សនាប្រាសាទបាយ័ន នៅខេត្តសៀមរាប

ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានទស្សនាប្រាសាទបាយ័ន នៅព្រឹកថ្ងៃទី៨ ខែមករា ដោយទទួលការពន្យល់ពីមគ្គុទ្ទេសក៍អំពីប្រវត្តិសាស្ត្រ និងអត្ថន័យរូបចម្លាក់ ដែលជួយបង្កើនការយល់ដឹង និងការកោតសរសើរស្នាដៃបុព្វបុរសខ្មែរ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន បានមកទស្សនាប្រាសាទបាយ័ន ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ជាតិខ្មែរ។ ក្នុងដំណើរកម្សាន្តទស្សនាប្រាសាទបាយ័ន ភ្ញៀវទេសចរបានទទួលការពន្យល់បកស្រាយអំពីប្រវត្តិសាស្ត្រ និងអត្ថន័យរូបចម្លាក់លើប្រាសាទពីសំណាក់មគ្គុទ្ទេសទេសចរណ៍ ដែលបានជួយបង្កើនការយល់ដឹង និងការកោតសរសើរចំពោះស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ។ ការពន្យល់យ៉ាងលម្អិត និងបរិយាកាសទេសចរណ៍ដ៏រស់រវើក បានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញស្នាមញញឹម និងភាពពេញចិត្តចំពោះប្រាសាទបាយ័ន ដែលត្រូវបានទទួលស្គាល់ថាជាសំណង់ប្រវត្តិសាស្ត្រដ៏ល្អស្អាត និងកម្រ នៅលើពិភពលោក ដែលបុព្វបុរសខ្មែរ បានកសាងទុកជាមរតកសម្រាប់កូនចៅគ្រប់ជំនាន់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15607",
  "languageVersionId": "12357",
  "visibilityVersion": "2",
  "versionToken": "a1.So-5oScGcYS11izTzrvSsUrjDi6A4K8NxlrwflDNKFw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។