គ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ៤៥០គ្រួសារ ទទួលអំណោយពីព្រះចៅអធិការវត្តវារិន្ទព្រែកលៀប
ព្រះចៅអធិការវត្តវារិន្ទព្រែកលៀបដឹកនាំមន្ត្រីសង្ឃ និងព្រះចៅអធិការពី១៦វត្ត ផ្ដល់អំណោយដល់គ្រួសារកងទ័ព និងពលរដ្ឋភៀសសឹកសរុប៤៥០គ្រួសារ នៅវត្តសំវរសីលា ស្រុកត្បែងមានជ័យ ថ្ងៃទី៨ មករា។
ខ្លឹមសារប្រភព
ខេត្តព្រះវិហារ៖ ព្រះពុទ្ធវង្ស សុខ សុខភាព ព្រះរាជាគណៈថ្នាក់ត្រី ព្រះវិន័យធរអនុគណខណ្ឌជ្រោយចង្វារ និងជាព្រះចៅអធិការវត្តវារិន្ទព្រែកលៀប បាននិមន្តដឹកនាំមន្ត្រីសង្ឃ និងព្រះចៅអធិការចំនួន ១៦វត្ត ចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់ប្រជាពលរដ្ឋ និងគ្រួសារកងទ័ពដែលបានភៀសសឹក ចំនួន ៤៥០គ្រួសារ។
ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តទៅនៅមណ្ឌលវត្តសំវរសីលា (វត្តបាក់កាំ) ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ដើម្បីជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់គ្រួសារកងទ័ព និងប្រជាពលរដ្ឋដែលកំពុងប្រឈមការខ្វះខាតក្នុងអំឡុងពេលភៀសសឹក៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15552",
"languageVersionId": "12206",
"visibilityVersion": "2",
"versionToken": "a1.-Ejwm2CmKz1F0l2qqFcBvyutPDhXLqdR2StH_dnKQkQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
