រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឆ្នាំ២០២៥កម្ពុជានាំចេញអង្ករសរុបជាង៩៤ម៉ឺនតោនក្នុងនោះនាំទៅចិនជាង២៣ម៉ឺនតោន

លោក វ៉ាង វិនពីន ដកស្រង់សហព័ន្ធស្រូវអង្ករកម្ពុជាថា ឆ្នាំ២០២៥នាំចេញអង្ករ៩៤០.៣២១តោន កើន៤៥% មានតម្លៃ៦០២,៤១លានដុល្លារ។ នាំទៅចិន២៣១.១២៥តោន បង្កើតចំណូល១៣៨,៣៦លានដុល្លារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហើបឱ្យដឹងថា ចិនជាមិត្តភក្តិដ៏ល្អ និងជាប្រទេសគោលដៅនាំចេញដ៏សំខាន់មួយសម្រាប់ជាច្រកផ្លូវអង្កររបស់កម្ពុជា។ ក្នុងនោះ កម្ពុជា បាននាំចេញអង្ករទៅកាន់ប្រទេសចិនដល់ទៅចំនួន ២៣១,១២៥តោន ខណៈអង្ករដែលកម្ពុជាបាននាំចេញសរុបចំនួន៩៤០.៣២១តោន ក្នុងឆ្នាំ២០២៥។ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា កម្ពុជាបាននាំចេញអង្ករចំនួន ៩៤០.៣២១តោនក្នុងឆ្នាំ ២០២៥ កើនឡើងគួរឱ្យកត់សម្គាល់ ៤៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលមានតម្លៃនាំចេញសរុប ៦០២.៤១ លានដុល្លារ។ ឯកឧត្តម វ៉ាង វិនពីន បានបញ្ជាក់បន្ថែមថា៖ «ប្រទេសចិនគឺជាគោលដៅនាំចេញដ៏សំខាន់មួយ ជាមួយនឹងការនាំចេញទៅកាន់ប្រទេសចិនឈានដល់ ២៣១,១២៥តោន ដែលបង្កើតប្រាក់ចំណូលបានចំនួន ១៣៨,៣៦លានដុល្លារអាមេរិក»៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15549",
  "languageVersionId": "12197",
  "visibilityVersion": "2",
  "versionToken": "a1.7xfb6GmgKI-oUZEoUSSId3c6WTRJbnyVs0v3hz8O19g"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។