រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ពលរដ្ឋផ្អើលឆោឡោករណីបង្ហោះខ្លែងបំពាក់ភ្លើងនៅពេលយប់ខណៈសមត្ថកិច្ចហាមឃាត់កុំឱ្យច្រឡំថាជាដ្រូន

នគរបាលភ្នំពេញរកឃើញថា អ្វីដែលពលរដ្ឋរាយការណ៍ជាដ្រូននៅយប់ថ្ងៃទី៩ មករា គឺខ្លែងបំពាក់ភ្លើង។ ស្នងការអំពាវនាវឱ្យបញ្ឈប់ និងព្រមានចាត់វិធានការបើបន្តបំពាន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បន្ទាប់ពីមានប្រជាពលរដ្ឋផ្អើលឆោឡោនៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ និងបានរាយការណ៍ថា មានដ្រូនហោះច្រើនពេញមេឃ ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់កម្លាំងជំនាញចុះពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ ទើបរកឃើញថា ជាករណីប្រជាពលរដ្ឋបង្ហោះខ្លែងនៅពេលយប់ដោយភ្ជាប់ភ្លើង មិនមែនជាដ្រូនឡើយ។ ជុំវិញនឹងករណីនេះ ឯកឧត្តមស្នងការបានអំពាវនាវឱ្យប្រជាពលរដ្ឋបញ្ឈប់ការកែឆ្នៃខ្លែងបំពាក់ភ្លើងបែបនេះ ព្រោះអាចបង្កការយល់ច្រឡំ និងប៉ះពាល់ដល់សុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ជាពិសេសក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម សង្កត់ធ្ងន់ថា ប្រសិនបើនៅមានការបំពានបន្តទៀត អាជ្ញាធរនឹងរឹតបន្តឹងការអនុវត្តវិធានការ រួមទាំងការដាក់ពិន័យនិងអនុវត្តតាមផ្លូវច្បាប់តាមដែលបានកំណត់។ ឯកឧត្តមស្នងការ សង្ឃឹមថា ប្រជាពលរដ្ឋនឹងយោគយល់ និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ដើម្បីរួមគ្នាថែរក្សាសុខសុវត្ថិភាព សន្តិសុខ និងរបៀបរៀបរយក្នុងសង្គម។ សូមជម្រាបថា កាលពីពេលកន្លងទៅ ក្រសួងការពារជាតិ  បានអំពាវនាវនិងហាមឃាត់មិនឱ្យមានការបង្ហោះដ្រូនគ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសនៅខេត្តចំនួន៧ ដែលជាប់ព្រំដែនជាមួយប្រទេសថៃដូចជា ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តប៉ៃលិន។ ក្នុងករណីមានអ្នកលួចបង្ហោះដោយគ្មានការអនុញ្ញាតពីក្រសួង នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15537",
  "languageVersionId": "12161",
  "visibilityVersion": "2",
  "versionToken": "a1.Pi8NXeVGZe4UGiuM1dEgSgI_gFQQ_gG-tn_TWUrBiwo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។