រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ផ្ទុះមីនតោននៅស្រុកសំពៅលូនតែសំណាងល្អគ្មានអ្នករងរបួស

ល្ងាចថ្ងៃទី៩ ខែមករា មីនតោនសល់ពីសង្គ្រាមទសវត្ស១៩៨០–៩០បានបំផ្លាញរថយន្តដឹកដំឡូងមីស្ទើរទាំងស្រុងនៅស្រុកសំពៅលូន។ លោក ហេង រតនា ថ្ងៃទី១០ ខែមករាបញ្ជាក់ថា អ្នកបើកបររួចជីវិត និងមិនរងរបួស។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ មានករណីផ្ទុះគ្រាប់មីនតោនដែលជាសំណល់សល់ពីសម័យសង្គ្រាមនៅទសវត្សឆ្នាំ១៩៨០-៩០ បានបំផ្លាញរថយន្តកែឆ្នៃដឹកដំឡូងមីមួយគ្រឿងស្ទើទាំងស្រុង តែសំណាងល្អក្នុងហេតុការណ៍នោះមិនបង្កឱ្យអ្នករងរបួស ឬក៏ស្លាប់ឡើយ។ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី១០ ខែមករានេះថា អ្នកបើកបររថយន្តកែឆ្នៃដឹកដំឡូងមីរួចផុតពីជីវិត និងមិនរងរបួសស្នាមឡើយ ក្នុងករណីផ្ទុះគ្រាប់មីនតោន នៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ បើតាមឯកឧត្តម ហេង រតនា នេះបានហៅថា៖ «សំណល់សង្គ្រាមចាស់មិនទាន់អស់ផង សំណល់សង្គ្រាមថ្មីមកបន្ថែមទៀត»៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15533",
  "languageVersionId": "12149",
  "visibilityVersion": "2",
  "versionToken": "a1.KJKmWAqcRiRpBA6TA0XvSQqQ2QeErDZXADX4MQLh1jc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។