រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាម៉េរិក ប្រកាសផ្ដល់ជំនួយ៤៥លានដុល្លារសម្រាប់ជនភៀសសឹក ការដោះមីន និងបោសសម្អាតការឆបោកតាមអនឡាញ

លោក Michael DeSombre ថ្ងៃទី៩ ខែមករា ប្រកាសជំនួយអាម៉េរិកប្រមាណ៤៥លានដុល្លារ៖ ១៥លានសម្រាប់ស្ថិរភាពព្រំដែន និងសហគមន៍ ១០លានសម្រាប់ដោះមីន និង២០លានសម្រាប់ជួយកម្ពុជា-ថៃប្រឆាំងការឆបោក និងការជួញដូរគ្រឿងញៀន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អាម៉េរិក សម្រេចផ្ដល់ជំនួយប្រមាណ៤៥លានដុល្លារសម្រាប់ជួយជនភៀសសឹកដោយសារជម្លោះតាមព្រំដែនរវាងកម្ពុជា និងថៃ ការដោះមីន និងការបោសសម្អាតការឆបោកតាមអនឡាញ។ ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក Michael DeSombre និយាយនៅថ្ងៃទី៩ ខែមករានេះថា អាម៉េរិកនឹងបែងចែកជំនួយនេះតាមរយៈការជជែកជាមួយមន្រ្តីកម្ពុជា និងថៃក្នុងដំណើរទស្សនៈកិច្ចរបស់លោកនៅប្រទេសទាំងពីរ។ ដើម្បីជួយសម្រេចបានគោលដៅនេះ អាម៉េរិកផ្តល់ថវិកាចំនួន១៥ លានដុល្លារអាមេរិកសម្រាប់ស្ថិរភាពព្រំដែនដើម្បីជួយសហគមន៍ឱ្យងើបឡើងវិញ និងគាំទ្រដល់ជនភៀសខ្លួន។ ថវិកា១០លានដុល្លារទៀត ត្រូវប្រើសម្រាប់ប្រតិបត្តិការដោះមីន និងបោសសម្អាតគ្រាប់រំសេវមិនទាន់ផ្ទុះ និង២០ លានដុល្លារអាម៉េរិក សម្រាប់គំនិតផ្តួចផ្តើមដែលនឹងជួយប្រទេសទាំងពីរ ប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោក និងការជួញដូរគ្រឿងញៀន។ លោក DeSombre ថា អាម៉េរិកនៅតែចង់ឃើញសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ហើយអាម៉េរិកនឹងបន្តគាំទ្ររដ្ឋាភិបាលទាំងពីរលើការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងបើកផ្លូវសម្រាប់ការវិលត្រឡប់ទៅរកសន្តិភាព វិបុលភាព និងស្ថិរភាពសម្រាប់ប្រជាជនទាំងពីរ និងតំបន់ជារួមផងដែរ៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15531",
  "languageVersionId": "12143",
  "visibilityVersion": "2",
  "versionToken": "a1.hSGHrcJUboAjRyF8G7hCfvqK926iGnOGOrMZwmCpzgU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។