នគរបាលក្រុងតាខ្មៅចុះបង្ក្រាបល្បែងស៊ីសងបញ្ជល់មាន់អនឡាញតែអ្នកលេងនិងម្ចាស់ទីតាំងរត់អស់
នគរបាលបានចុះបង្ក្រាបទីតាំងល្បែងជល់មាន់អនឡាញនៅសង្កាត់កំពង់សំណាញ់ ថ្ងៃទី៩ ខែមករា ដកហូតតុធំ២ តុតូច១ កុំព្យូទ័រ១ និងកៅអីជ័រ៦ ប៉ុន្តែអ្នកលេង និងម្ចាស់ទីតាំងបានគេចខ្លួនអស់។
ខ្លឹមសារប្រភព
ក្រោយទទួលបានសារពីប្រជាពលរដ្ឋស្នើសុំអាជ្ញាធរជួយពិនិត្យមើលល្បែងស៊ីសងអនឡាញខុសច្បាប់ នៅសង្កាត់កំពង់សំណាញ់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ចុះទៅបង្រ្កាបភ្លាមៗ។
ជាលទ្ធផល កម្លាំងនគរបាលប៉ុស្តិ៍កំពង់សំណាញ់ បានបង្រ្កាបទីតាំងលេងល្បែងជល់មានអនឡាញខុសច្បាប់នោះ ដកហូតបានវត្ថុតាងរួមមាន៖ តុធំចំនួន២, តុតូច១, កុំព្យូទ័រ១ និងកៅអីជ័រចំនួន៦ ចំណែកអ្នកលេង និងម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់អស់។
អធិការនគរបាលក្រុង បានឱ្យដឹងថា កម្លាំងនគរបាលក្រុង នឹងនៅតែបន្តបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទឱ្យដូចភ្លៀងរលឹម និងស្នើពលរដ្ឋចូលរួមសហការផ្ដល់ព័ត៌មានពិតមកកាន់នគរបាល ដោយក្រុមការងារមិនទុកចោលឡើយ នឹងចុះបង្ក្រាបភ្លាមៗតែម្ដង៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15528",
"languageVersionId": "12134",
"visibilityVersion": "2",
"versionToken": "a1.hfXSp0jJuJoxE-1LxiQ_HDjv9B5qafk5FhOU5OBMnF0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
