រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បង្ក្រាបករណីចាប់បង្ខាំងនិងជំរិតទារប្រាក់៥ម៉ឺនដុល្លារនគរបាលឃាត់ខ្លួនជនសង្ស័យ៥នាក់និងរំដោះជនរងគ្រោះបាន៩នាក់

នគរបាលព្រហ្មទណ្ឌ និងនគរបាលត្បូងឃ្មុំបានរំដោះជនរងគ្រោះ៩នាក់ និងឃាត់ជនសង្ស័យចិន៥នាក់ ក្នុងប្រតិបត្តិការថ្ងៃទី៧ ខែមករា ពាក់ព័ន្ធការបង្ខាំង និងជំរិតទារប្រាក់៥ម៉ឺនដុល្លារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្លាំងនគរបាលជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែមករា បានស្រាវជ្រាវបង្ក្រាបករណីបង្ខាំង និងជំរិតទារប្រាក់៥ម៉ឺនដុល្លារ ដោយរំដោះជនរងគ្រោះសរុប៩នាក់ និងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន០៥នាក់យកមកអនុវត្តនិតិវិធីច្បាប់។ បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ  បានឱ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះថា ប្រតិបត្តិការការបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG QUNHUI ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិចិន ដោយកូនប្រុសរបស់ខ្លួនឈ្មោះ YIN XING ភេសប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើការចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី០២ ខែមករាកន្លងទៅ។ ប្រភពព័ត៌មានដដែល បានបញ្ជាក់បន្ថែមថា ជនសង្ស័យដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានសុទ្ធតែជាជនជាតិចិន នៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បួងឃ្មុំ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15527",
  "languageVersionId": "12131",
  "visibilityVersion": "2",
  "versionToken": "a1.T6JfbodtH9pVsau50QZjwu5tendQZJlLYtP7y3rHMmM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។