រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ផ្អាកចរាចររថយន្តធុនធ្ងន់លើកំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលសេះដល់ស្ពានគីហ្សូណាជាបណ្តោះអាសន្ន

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ផ្អាករថយន្តដឹកទំនិញធុនធ្ងន់លើផ្លូវជាតិលេខ៧ ពីរង្វង់មូលសេះដល់រង្វង់មូលស្ពានគីហ្សូណា ពេលសាងសង់ផ្លូវពីថ្ងៃទី១៣ មករា ដល់១០ មេសា ឆ្នាំ២០២៦។ រថយន្តគ្រួសារ និងម៉ូតូអាចធ្វើចរាចរណ៍ធម្មតា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ដោយសាតែក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) អនុវត្តការងារស្ថាបនាផ្លូវបេតុងសសៃដែកលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលសេះដល់រង្វង់មូលស្ពានគីហ្សូណា ពីថ្ងៃទី១៣ ខែមករាដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដែលនាំឱ្យផ្លូវសម្រាប់ធ្វើចរាចរណ៍មានតែមួយចំហៀង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានសម្រេចផ្អាកចរាចររថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចខាងលើជាបណ្តោះអាសន្ន។ ការសម្រេចផ្អាកចរាចរចំពោះរថយន្តដឹកទំនិញធុនធ្ងន់ដូច្នេះ បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១០ ខែមករា មន្ទីរសាធារណការខេត្ត បានបញ្ជាក់ថា ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងបង្ការការកើតមានគ្រោះថ្នាក់ណាមួយជាយថាហេតុ។ ដូច្នេះ ក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់បន្ថែមថា ករណីរថយន្តធុនធ្ងន់ដែលធ្លាប់ធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧ ឆ្លងកាត់ពីរង្វង់មូលសេះដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ត្រូវបង្វែរចរាចរណ៍ទៅកាន់ផ្លូវជាតិលេខ៨ ឬផ្លូវជាតិលេខ១១ ឬផ្លូវជាតិលេខ៧១សេវិញ។ ដោយឡែក សម្រាប់រថយន្តគ្រួសារ(ទេសចរ) និងទោចក្រយានយន្ត អាចធ្វើចរាចរណ៍បានជាធម្មតា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15568",
  "languageVersionId": "12254",
  "visibilityVersion": "2",
  "versionToken": "a1.sha4G9PCt6tZafaM4Js2dYT065tIRkRBJcLPavag_aE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។