អ្នកនេសាទខ្មែរ៤នាក់ដែលកងទ័ពជើងទឹកថៃចាប់ខ្លួនបានត្រឡប់មកផ្ទះវិញហើយដោយសុខសុវត្ថិភាព
អ្នកនេសាទខ្មែរ៤នាក់ដែលកងទ័ពជើងទឹកថៃចាប់ខ្លួនជាមួយទូកកាលពីថ្ងៃទី៦ ខែមករា បានត្រឡប់មកកម្ពុជាដោយសុវត្ថិភាព។ លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានស្វាគមន៍ការវិលត្រឡប់នេះលើហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី១១ ខែមករា។
ខ្លឹមសារប្រភព
ទីបំផុត!! ប្រជានេសាទខ្មែរ៤នាក់ ដែលត្រូវបានកងទ័ពជើងទឹកថៃចាប់ខ្លួនកាលពីថ្ងៃទី០៦ ខែមករាកន្លងទៅ បានវិលត្រឡប់មកមាតុភូមិវិញហើយដោយសុខសុវត្ថិភាព។ បើតាមលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី១១ ខែមករានេះថា៖ «សូមស្វាគមន៍បងប្អូនប្រជានេសាទទាំង៤រូបបានត្រឡប់មកផ្ទះយើងវិញហើយ។ នេះជាលទ្ធផល "ស្ងាត់តែមិនស្ងៀម"»។
សូមជម្រាបថា ប្រជានេសាទខ្មែរ៤នាក់ រួមជាមួយទូក១គ្រឿង ត្រូវបានកងទ័ពជើងទឹកថៃ បានចូលចាប់ខ្លួន កាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៦ ខែមករា នៅក្នុងដែនសមុទ្រកម្ពុជា ស្ថិតនៅចំណុចកោះយ៉ ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្រោយហេតុការណ៍នេះ អភិបាលខេត្តកោះកុង បានអំពាវនាវដល់ប្រជានេសាទសមុទ្រនៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមាទាំងអស់ឱ្យចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ និងធ្វើនេសាទនៅតំបន់ជិតៗក្នុងដែនសមុទ្រកម្ពុជា៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15560",
"languageVersionId": "12230",
"visibilityVersion": "2",
"versionToken": "a1.ydXTTpgkmFdtdOri082NbuTa4Dh0hB5t4oAMSn0l8vQ"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
