ខេត្តឧត្ដរមានជ័យ៖ ទោះបីឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយចំពោះសា្ថនារង្វង់មូលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យ បានស្ថាបនារួចរាល់១០០% ហើយ
អភិបាលខេត្តឧត្ដរមានជ័យ មាន ចាន់យ៉ាដា បានឱ្យដឹងថា ការស្ថាបនារង្វង់មូលដៃ៨នៅទីរួមខេត្តបានរួចរាល់១០០% ក្រោយសាងសង់ជាច្រើនខែ ដើម្បីលើកកម្ពស់សោភ័ណភាព និងថែរក្សាអត្តសញ្ញាណវប្បធម៌ ព្រមទាំងស្វាគមន៍ភ្ញៀវទេសចរ។
ខ្លឹមសារប្រភព
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យបានមានប្រសាសន៍ឲ្យដឹងថា ការស្ថាបនាអស់ រយ:ពេលជាច្រើនខែ នៅរង្វង់មួលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យ មកដល់ពេលនេះបានស្ថាបនារួចរាល់១០០% ហើយ ទោះបីខេត្ត ឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយ។
ឯកឧត្តម អភិបាលខេត្តបានបន្ថែមថា ការរៀបចំរង្វង់មួលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីរួមខេត្ត និងការថែរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏រុងរឿងនៃទឹកដីឧត្ដរមានជ័យ។
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត បានសម្រេចរៀបចំកែលម្អ និងលើកតម្កើងរូបសំណាក់ «រង្វង់មូលដៃ៨» ដែលជានិមិត្តរូបតំណាងខេត្ត ឱ្យកាន់តែមានភាពលេចធ្លោ និងអស្ចារ្យ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងជាមោទនភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តសម្រេចបាន១០០%។ រង្វង់មូលដៃ៨បានក្លាយជា «បង្គោលចរ» ដ៏សំខាន់ដែលមិនអាចរំលងបានសម្រាប់អ្នកដំណើរដែលឆ្លងកាត់មកកាន់ទឹកដីនៃខេត្តឧត្ដរមានជ័យ ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "15559",
"languageVersionId": "12227",
"visibilityVersion": "2",
"versionToken": "a1.FpCX1GaQLWs765Cb3RNT4Xtpjv2sweU0Pd6f6GuHGqM"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
