ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យបានមានប្រសាសន៍ឲ្យដឹងថា ការស្ថាបនាអស់ រយ:ពេលជាច្រើនខែ នៅរង្វង់មួលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យ មកដល់ពេលនេះបានស្ថាបនារួចរាល់១០០% ហើយ ទោះបីខេត្ត ឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយ។
ឯកឧត្តម អភិបាលខេត្តបានបន្ថែមថា ការរៀបចំរង្វង់មួលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីរួមខេត្ត និងការថែរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏រុងរឿងនៃទឹកដីឧត្ដរមានជ័យ។
ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត បានសម្រេចរៀបចំកែលម្អ និងលើកតម្កើងរូបសំណាក់ «រង្វង់មូលដៃ៨» ដែលជានិមិត្តរូបតំណាងខេត្ត ឱ្យកាន់តែមានភាពលេចធ្លោ និងអស្ចារ្យ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងជាមោទនភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តសម្រេចបាន១០០%។ រង្វង់មូលដៃ៨បានក្លាយជា «បង្គោលចរ» ដ៏សំខាន់ដែលមិនអាចរំលងបានសម្រាប់អ្នកដំណើរដែលឆ្លងកាត់មកកាន់ទឹកដីនៃខេត្តឧត្ដរមានជ័យ ៕
ដោយ៖ ប៉ៃ សុឃីម







