រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាជ្ញាធររាជធានីភ្នំពេញនឹងបញ្ឈប់ការលក់ដូរឥតសណ្ដាប់ធ្នាប់នៅតំបន់ជុំវិញផ្សារដើមគរនៅសប្តាហ៍ក្រោយ

រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ឈប់ការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវជុំវិញផ្សារដើមគរចាប់ពីថ្ងៃទី១៨ ខែមករា ហើយអំពាវនាវឱ្យអាជីវករប្តូរទៅផ្សារដើមគរថ្មី ដោយមានការអនុគ្រោះថ្លៃឈ្នួលតូប និងអត្ថប្រយោជន៍ផ្សេងៗ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ចាប់ពីថ្ងៃអាទិត្យ ទី១៨ ខែមករាសប្តាហ៍ក្រោយនេះតទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរឥតសណ្ដាប់ធ្នាប់រំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ នៅមហាវិថីមុន្នីរ៉េត មហាវិថីម៉ៅសេទុង តាមតំបន់ជុំវិញផ្សារដើមគរ និងតំបន់ពាក់ព័ន្ធជុំវិញតទៅទៀតនោះទេ។ ដើម្បីរួមចំណែកដល់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ បញ្ចៀសការកកស្ទះចរាចរណ៍ កាត់បន្ថយនូវឧបទ្ទវហេតុផ្សេងៗ លើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាពទីក្រុង» ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីបានប្រកាសឱ្យអាជីវករលក់ដូរនៅតំបន់ទាំងនេះ ប្តូរទៅលក់នៅផ្សារបោះដុំបន្លែផ្លែឈើ ឬផ្សារដើមគរថ្មី ដែលស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ នៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ជំនួសវិញ។ នៅក្នុងវីដេអូអប់រំរបស់រដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ «រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការងារជាច្រើនសម្រាប់ដោះស្រាយបញ្ហាសណ្តាប់ធ្នាប់នៅលើចិញ្ចើមផ្លូវ ដងផ្លូវនេះជាហូរហែមកទទួលបានប្រសិទ្ធភាពជាច្រើនដែរហើយ។ ប៉ុន្តែយើងឃើញថានៅមានបញ្ហាប្រឈមហ្នឹង គឺនៅតំបន់ស្មុគស្មាញមួយចំនួននៅលើមហាវិថីម៉ៅសេទុង ផ្លូវមុន្នីរ៉េត ជាពិសេសនៅតំបន់ជុំវិញផ្សារដើមគរនេះតែម្តង»។ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអំពាវនាវដល់ប្រជាពលរដ្ឋ និងបងប្អូនអាជីវករលក់ដូរជុំវិញផ្សារដើមគរចាស់ទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយ និងសហការអនុវត្តក្នុងការប្ដូរទៅប្រកបអាជីវកម្មនៅផ្សារដើមគរថ្មី។ ដើម្បីលើកទឹកចិត្តឱ្យអាជីវករធ្វើការផ្លាស់ប្តូរដោយស្ម័គ្រចិត្តទៅកាន់ទីតាំងផ្សារដើមគរថ្មីនោះ រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយក្រុមហ៊ុនសាងសង់ផ្សារដើមគរថ្មីនេះ ដើម្បីអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លើងរយៈពេល៦ខែដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ ទន្ទឹមនឹងការអំពាវនាវនេះ អាជីវករជាច្រើនបានបង្ហាញអារម្មណ៍វិជ្ជមាន និងសម្ដែងការពេញចិត្តចំពោះលក្ខខណ្ឌផ្សេងៗដែលផ្តល់ជូន ហើយបានស្ម័គ្រចិត្តប្តូរទៅលក់នៅផ្សារដើមគរថ្មី។ មិនតែប៉ុណ្ណោះ ពួកគាត់បានចូលរួមចាប់ឆ្នោតជ្រើសរើសកន្លែងលក់ដូរថ្មីរួចរាល់ហើយ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15554",
  "languageVersionId": "12212",
  "visibilityVersion": "2",
  "versionToken": "a1.0wiaqkT27AhmnETtDkp6zSw7lde1r4XS4n0OyJ8Gzt0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។