រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលខេត្តស្ទឹងត្រែង បញ្ជាឲ្យក្រុមហ៊ុនជួសជុលផ្លូវឡើងវិញ ខណៈផ្លូវខូចខ្លាំង និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញការធ្វេសប្រហែស ឬមិនគោរពកិច្ចសន្យា

អភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា បានបញ្ជាឱ្យជួសជុលផ្លូវទើបសាងសង់ដែលខូចខាត ដោយមិនប្រើថវិការដ្ឋបន្ថែម និងព្រមានចាត់វិធានការច្បាប់បើរកឃើញការធ្វេសប្រហែស ឬបំពានកិច្ចសន្យា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាឲ្យក្រុមហ៊ុនទទួលសាងសង់ផ្លូវធ្វើការជួសជុលផ្លូវឡើងវិញជាបន្ទាន់ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដោយមិនអនុញ្ញាតឲ្យប្រើប្រាស់ថវិការដ្ឋបន្ថែមឡើយ។ បន្ទាប់ពីចុះពិនិត្យជាក់ស្តែងឃើញថា ផ្លូវមួយខ្សែនេះមានសភាពប្រេះបាក់ និងផុយរលួយនៅកន្លែងខ្លះ បើទោះបីទើបតែដាក់ឲ្យប្រើប្រាស់ក្នុងរយៈពេលថ្មីៗនេះ មិនទាន់បានប្រើប្រាស់យូរខែក៏ដោយ។ ផ្លូវកៅស៊ូមួយខ្សែនេះ ស្ថិតនៅត្រង់ចំណុចចម្ការម៉ៃសាក់ ក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលទើបតែសាងសង់រួច មិនទាន់បានប្រើប្រាស់អស់រយៈពេលយូរប៉ុន្មានផង ស្រាប់តែបង្ហាញសភាពខូចខាត បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះផងដែរ។ ឯកឧត្តមអភិបាលខេត្តបានអះអាងថា នឹងបន្តត្រួតពិនិត្យគុណភាពការងារជួសជុល និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញការធ្វេសប្រហែស ឬមិនគោរពកិច្ចសន្យា ដើម្បីធានាសុវត្ថិភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ដោយឡែក បើតាមលោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលសាងសង់ផ្លូវខាងលើ មិនបានចុះមកធ្វើការជួសជុលឡើងវិញនោះទេ ដោយបានទម្លាក់ភារកិច្ចការងារជួសជុលមកឲ្យមន្ទីរសាធារណការជាអ្នកអនុវត្តជំនួសវិញ។ លោកប្រធានមន្ទីរបានបន្តថា កំណាត់ផ្លូវដែលត្រូវជួសជុលឡើងវិញនៅពេលនេះមានប្រវែងប្រមាណ៦០០ម៉ែត្រ ហើយមន្ទីរនឹងធ្វើការជួសជុលឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីឲ្យអាចប្រើប្រាស់បានយូរអង្វែង។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15492",
  "languageVersionId": "12026",
  "visibilityVersion": "2",
  "versionToken": "a1.HsAZqrI3Ah9FDZ2G0AONpJj5f41a3PIM4KovKNlObug"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។