រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កូនខ្មែរ២រូប កាន់តំណែងខ្ពស់ដឹកនាំសមាគន៍អាស៊ាន

អគ្គលេខាធិការអាស៊ាន កៅ គឹមហួន បានជួប ចែម វីឌ្យ៉ា ដែលបានចូលកាន់តំណែងអគ្គលេខាធិការ AIPA ចាប់ពីថ្ងៃទី១ ខែមករា សម្រាប់អាណត្តិ២០២៦–២០២៨។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយឯកឧត្តម ចែម វីឌ្យ៉ា ដែលទើបត្រូវបានតែងតាំងជាអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA)។ នេះជាប្រវត្តិសាស្ត្រថ្មីស្រឡាង ដែលកម្ពុជាមានឥស្សរជនដល់ទៅពីររូបកំពុងកាន់តំណែងខ្ពស់នៅសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN)។ ឯកឧត្តម កៅ គឹមហួន បានកាន់តំណែងជាអគ្គលេខាធិការអាស៊ានតាំងពីដើមឆ្នាំ២០២៣រហូតដល់បច្ចុប្បន្ន រីឯឯកឧត្តម ចែម វីឌ្យ៉ា បានចូលបម្រើការជាអគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) សម្រាប់អណត្តិ ២០២៦-២០២៨ ចាប់ពីថ្ងៃទី១ ខែមករា នេះតទៅ។ សូមបញ្ជាក់ដែរថា ទីស្នាក់ការកណ្តាលអាស៊ាន និង AIPA ស្ថិតនៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15491",
  "languageVersionId": "12023",
  "visibilityVersion": "2",
  "versionToken": "a1.pq_LTUwUZGKQVy1Erz8kwBn7e2zxrSkhmTkasIEVzLw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។