រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុចុះស្តារប្រឡាយអូរព្រែកទប់ដែលកកស្ទះ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ

មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុប្រើគ្រឿងចក្រស្តារប្រឡាយអូរព្រែកទប់ ដកសំរាមនិងដីកកស្ទះ ដើម្បីសម្រួលលំហូរទឹក និងការពារទឹកជំនន់ពេលភ្លៀងខ្លាំង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យការងារស្តារប្រឡាយអូរព្រែកទប់ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ទីតាំងខាងលើ មានស្ថានភាពដីហូរចាក់ និងកកស្ទះសំរាមជាច្រើន ដែលងាយបង្កឲ្យមានការជន់លិច ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសក្នុងរដូវវស្សា។ ដូច្នេះ ក្រុមការងារមន្ទីរបានយកគ្រឿងចក្រចុះស្តារ និងកាយយកសំរាម ដីដែលកកស្ទះចេញពីអូរដើម្បីសម្រួលលំហូរទឹកឲ្យហូរបានលឿន និងការពារការជន់លិចដោយសារទឹកភ្លៀង។ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15483",
  "languageVersionId": "11999",
  "visibilityVersion": "2",
  "versionToken": "a1.cZKP8jLrLewVSYFCs1TkgamaCljOxCQjWeMlVgrHyGY"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។