រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឆ្នាំ២០២៥! ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី សម្រេចបានជាង ២.៣ពាន់លានដុល្លារ កើនឡើង៨៩% ខណៈការនាំចេញរបស់កម្ពុជាទៅសិង្ហបុរីកើនដល់ជាង២០០%

របាយការណ៍ក្រសួងពាណិជ្ជកម្មឱ្យដឹងថា ពាណិជ្ជកម្មកម្ពុជា-សិង្ហបុរីឆ្នាំ២០២៥មាន២៣៤១លានដុល្លារ កើន៨៨,៩៧ភាគរយ ក្នុងនោះកម្ពុជានាំចេញ៩២០លានដុល្លារ និងនាំចូល១៤២១លានដុល្លារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងឆ្នាំ២០២៥ កម្ពុជា-សិង្ហបុរី បានសម្រេចទំហំពាណិជ្ជកម្ម ២ ៣៤១លានដុល្លារ កើនឡើង ៨៨.៩៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំ ១ ២៣៩លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ តាមរយៈរបាយការណ៍ ការនាំចេញរបស់កម្ពុជាទៅកាន់សិង្ហបុរី បានកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបានទឹកប្រាក់ ៩២០ លានដុល្លារ កើនឡើង ២១២.២៣%។ រីឯការនាំចូលពីសិង្ហបុរីក៏មានកំណើនខ្ពស់ផងដែរ ដោយសម្រេចបាន ១ ៤២១ លានដុល្លារ កើនឡើង ៥០.៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី កើនឡើងនេះ បន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ និងឈានទៅបិទការនាំចូលប្រេងឥន្ធនៈ និងហ្គាសពីថៃ ហើយបង្វែរទៅនាំចូលប្រេងពីសិង្ហបុរី មកវិញ។ ជាមួយគ្នានេះ បរិក្ខាមួយចំនួនដែលកម្ពុជាឈប់នាំចូលពីថៃ ក៏ទិញពីសិង្ហបុរីមកវិញផងដែរ។ ទន្ទឹមគ្នានេះ កម្ពុជាបានបង្កើនការនាំចេញផលិតផលផ្សេងៗជាច្រើន ទៅកាន់សិង្ហបុរីវិញដែរ ដូចជាផលិតផលកសិកម្ម និងផលិតផលកាត់ដេរសម្លៀកបំពាក់ជាដើម៕  ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15473",
  "languageVersionId": "11969",
  "visibilityVersion": "2",
  "versionToken": "a1.0QobUInFxv19ZgZoTrHfwWgbVR2U9BnvxwcFrumWOTA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។