រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អង្គការមូលនិធិប្រាសាទពិភពលោក បន្តជួសជុលប្រាសាទភ្នំបាខែង ខណៈគ្រោងបញ្ចប់ទាំងស្រុងក្នុងឆ្នាំ២០២៩

អង្គការ WMF សហការជាមួយអាជ្ញាធរជាតិអប្សរាបន្តជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយគ្រោងបញ្ចប់គម្រោងទាំងស្រុងនៅឆ្នាំ២០២៩។ អ្នកជំនាញឱ្យដឹងថា ការជួសជុលប្រាសាទទាំងមូលសម្រេចបានប្រមាណ៧៥ភាគរយ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

អង្គការមូលនិធិប្រាសាទពិភពលោក ហៅកាត់ថា WMF កំពុងបន្តកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីជួសជុលជ្រុងខាងលិចប្រាសាទភ្នំបាខែង ដោយរំពឹងថានឹងបញ្ចប់គម្រោងទាំងស្រុងនៅក្នុងឆ្នាំ២០២៩។ យោងតាមលោក ជីវ ភិរម្យ ប្រធានបច្ចេកទេសគម្រោងជួសជុលប្រាសាទភ្នំបាខែង នៃអង្គការ WMF បានឱ្យដឹងថា គម្រោងជួសជុលជ្រុងខាងលិច បានចាប់ផ្តើមដំណើរការដើមឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៩។ តាមការបញ្ជាក់ពីអ្នកជំនាញ បានបញ្ជាក់ថា បច្ចុប្បន្នគម្រោងជួសជុលប្រាសាទភ្នំបាខែងទាំងមូល សម្រេចបានប្រមាណ ៧៥ភាគរយហើយ ក្នុងនោះការងារជួសជុលនៅជ្រុងខាងលិច កំពុងដំណើរការជួសជុលបានប្រហែល ២៥ភាគរយ។ ចាប់ពីឆ្នាំ១៩៨៩មក WMF បានចូលរួមអភិរក្ស និងជួសជុលប្រាសាទព្រះខ័ន ប្រាសាទតាសោម ប្រាសាទអង្គរវត្ត និងបច្ចុប្បន្នកំពុងជួសជុលប្រាសាទភ្នំបាខែង៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15472",
  "languageVersionId": "11966",
  "visibilityVersion": "2",
  "versionToken": "a1.Ym4QHHzSSy9wGhrkvMMa00-TKnEMdxU-TcKVpF_yvf8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។