រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជា-ចិនព្រួតដៃគ្នាបន្តបោសសម្អាតឧក្រិដ្ឋកម្មអនឡាញនិងវែកមុខអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតឹងរ៉ឹងបំផុត

កម្ពុជា-ចិនឯកភាពថ្ងៃទី១៤ មករា បន្តបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ស្វែងរកអ្នកពាក់ព័ន្ធឱ្យទទួលទោសតាមច្បាប់ និងពង្រឹងកិច្ចសហការរវាងស្ថាប័នអនុវត្តច្បាប់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

មិនថាកម្ពុជា ឬប្រទេសផ្សេងៗលើពិភពលោកនោះទេសុទ្ធតែរងគ្រោះដោយសារបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ កម្ពុជា-ចិន បានឯកភាពគ្នាក្នុងការបន្ដបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ និងបន្ដវែករកមុខអ្នកដែលពាក់ព័ន្ធដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត។ ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានប្រកាសរួមគ្នាក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូនមហាមិត្តចិនថា កម្ពុជាជាប្រទេសរងគ្រោះដោយសារបទល្មើសឆបោកនេះ ដោយសារជនល្មើសទាំងអស់បានយកទីតាំងប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពល្មើសច្បាប់។ ដូច្នេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ កាន់តែស្អិតរមួតបន្ថែម។ ឯកឧត្តមសង្ឃឹមថា មហាមិត្តចិននឹងបន្ដពង្រឹងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញជាមួយកម្ពុជាបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត កំពុងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុតក្នុងការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញគ្រប់ទម្រង់ទាំងអស់។ ដោយឡែក ពាក់ព័ន្ធនឹងការចាប់ខ្លួនមហាសេដ្ឋីជនជាតិចិនលោក ចេន ហ្ស៊ី (Chen Zhi) ដែលអត្ថបទពណ៌នាថាជាមេខ្លោងឧក្រិដ្ឋកម្មអនឡាញ ឯកឧត្តមឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានចាត់ទុកជាការរួមចំណែកយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជាមកកាន់ប្រទេសចិន និងបានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់កម្ពុជា។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃថ្ងៃទី៧ ខែមករា ដែលត្រូវបានរាយការណ៍នៅថ្ងៃនោះ សញ្ជាតិខ្មែររបស់លោក ចេន ហ្ស៊ី ត្រូវបានដកហូតនៅខែធ្នូ ឆ្នាំ២០២៥។ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15460",
  "languageVersionId": "11930",
  "visibilityVersion": "2",
  "versionToken": "a1.oDCWpDOCz9Z-Mzz2WJRMv59-RTO8Ly3veP0wRPfQhDI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។