រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នាយឧត្តមសេនីយ៍ ទៀ សីហា ជំរុញឱ្យខេត្តកោះកុងបោសសម្អាតបទល្មើសបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍន៍ជាតិ

នាយឧត្តមសេនីយ៍ ទៀ សីហា ជំរុញរដ្ឋបាលខេត្តកោះកុងឱ្យបោសសម្អាតបទល្មើសបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹងសេវាសាធារណៈ ក្នុងពិធីបិទសន្និបាតការងារខេត្តថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង បានជំរុញឱ្យរដ្ឋបាលខេត្តកោះកុង ផ្តោតសំខាន់លើការបោសសម្អាតបទល្មើសបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញប្រែក្លាយខេត្តកោះកុងឱ្យកាន់តែមានសក្ដានុពល និងសុវត្ថិភាព ព្រមទាំងការរីកចំរើនបន្តរទៀតទៅអនាគត។ នៅក្នុងឱកាស នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។  ឯកឧត្តមនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ឱ្យរដ្ឋបាលខេត្តត្រូវបង្កើនការបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ ជាពិសេសការជំរុញវិស័យអប់រំ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ចទំនើប។ ម្យ៉ាងទៀត ត្រូវពង្រឹងស្ថេរភាព សុខសន្តិភាព និងសុវត្ថិភាពនយោបាយឱ្យបានរឹងមាំ ដោយត្រូវមានវិធានការក្ដៅក្នុងការលុបបំបាត់ល្បែងស៊ីសងតាមអនឡាញ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ ដែលបង្កភាពវឹកវរក្នុងសង្គម។ បន្ថែមពីនោះ រដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងការគ្រប់គ្រងដីធ្លីឱ្យមានប្រសិទ្ធភាព លើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ខេត្តកោះកុងទៅកាន់ពិភពលោក ដោយធានាអោយបានការផ្តល់សេវាជូនប្រជាពលរដ្ឋមានភាពរហ័ស តម្លាភាព និងគ្មានការរើសអើង ដើម្បីបង្កើនភាពជឿជាក់រវាងរដ្ឋបាល និងប្រជាជន៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15438",
  "languageVersionId": "11864",
  "visibilityVersion": "2",
  "versionToken": "a1.1I7_NvPWsvpQuwa8K5zxmhjW3yPz_y7VGOci5iGGO8c"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។