រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

នាវាទេសចរណ៍ចិន Zhao Shang Yi Dun នាំភ្ញៀវចម្រុះ១៨សញ្ជាតិចូលចតនៅកំពង់ផែព្រះសីហនុ

នាវាទេសចរណ៍ Zhao Shang Yi Dun បាននាំភ្ញៀវ២៦៦នាក់ពី១៨សញ្ជាតិ និងនាវិក៣៣០នាក់ចូលចតព្រះសីហនុថ្ងៃទី១៨ មករា ដោយគ្រោងបន្តទៅថៃនៅម៉ោង១៧ថ្ងៃដដែល។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ខេត្តព្រះសីហនុ)៖ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ Zhao Shang Yi Dun សញ្ជាតិចិន នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរចំនួន ២៦៦នាក់ ក្នុងនោះមានស្ត្រីចំនួន ១៤២នាក់ មកពី រួមមានជនជាតិជប៉ុនចំនួន ១៧៤នាក់ ព្រមទាំងនាវិកចំនួន ៣៣០នាក់។ ក្នុងអំឡុងពេលចូលចត ភ្ញៀវទេសចរទាំងនោះនឹងទៅទស្សនាតាមបណ្ដាគោលដៅទេសចរណ៍សំខាន់ៗ ដូចជាឆ្នេរសមុទ្រ វត្តអារាម ផ្សារ និងតំបន់រមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ ដែលជាការរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន។ សូមជម្រាបថា នាវាទេសចរណ៍ Zhao Shang Yi Dun បានធ្វើដំណើរមកពីសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលចតនៅកំពង់ផែក្រុងព្រះសីហនុរយៈពេល ១ថ្ងៃ ហើយនឹងបន្តដំណើរទៅព្រះរាជាណាចក្រថៃ នៅវេលាម៉ោង ១៧:០០នាទី ថ្ងៃដដែល៕ ដោយ៖ ចិន្តា ទីទិ រូបភាព៖ មន្ទីព័ត៌មានខេត្តព្រះសីហនុ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15430",
  "languageVersionId": "11840",
  "visibilityVersion": "2",
  "versionToken": "a1.P-d2f_PjhZj-6m9bLOOfrs6j_b4wmB7vNcu5Imdtpvg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។