រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បេក្ខជនពិការ៖ ចូលរួម «សំណេរអង្គរ» ដើម្បីលើកស្ទួយអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ

បេក្ខជនពិការម្នាក់ថាចូលរួម «សំណេរអង្គរ» មិនមែនដើម្បីចាញ់ឈ្នះទេ តែដើម្បីលើកស្ទួយអក្សរសាស្ត្រជាតិនិងវប្បធម៌ខ្មែរ ខណៈក្រសួងអប់រំលើកសារៈសំខាន់នៃមូលដ្ឋានអានសរសេរតាំងពីថ្នាក់ដំបូង។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងក្នុងព្រឹត្តិការណ៍ “សំណេរអង្គរ” ថា ការពង្រឹងការអាន ការសរសេរភាសាខ្មែរតាំងពីកម្រិតថ្នាក់ដំបូង គឺជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា និងធានាភាពជោគជ័យក្នុងការសិក្សានៅកម្រិតថ្នាក់បន្តបន្ទាប់ទៀត។ ហើយព្រឹត្តិការណ៍ក្នុងការប្រកួតសរសេរតាមអាន ក្រោមប្រធានបទ «សំណេរអង្គរ» នាពេលនេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសអ្នកស្រលាញ់ចូលចិត្តការសរសេរអក្សរខ្មែរ សំដៅលើកកម្ពស់សមត្ថភាពការសរសេរឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ ក្បួនខ្នាតវេយ្យាករណ៍ និងចេះពីរបៀបសរសេរអត្ថបទឱ្យបានច្បាស់លាស់ ដែលទាំងអស់នេះជាបំណិនដ៏សំខាន់ក្នុងការសិក្សាភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរ។ នាឱកាសនោះបេក្ខជនជាជនពិការបានមានចំណាប់អារម្មណ៍ដោយលើកឡើងថា៖ ក្នុងនាមជាជនពិការនិងជាប្រជាជនខ្មែរ១រូប ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍ “សំណេរអង្គរ”នាពេលនេះ គឺមានសារៈសំខាន់ណាស់ ហើយគាត់ចូលរួមមិនមែនដើម្បីចាញ់ឈ្នះទេ តែដើម្បីចូលរួមលើកស្ទួយអក្សរសាស្ត្រជាតិ និងបង្ហាញអំពីវប្បធម៌ខ្មែរទៅកាន់ពិភពលោកបានដឹងបានស្គាល់ពីប្រទេសកម្ពុជារបស់យើង៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15413",
  "languageVersionId": "11789",
  "visibilityVersion": "2",
  "versionToken": "a1.HoSCXI24iAVORw8ug7qAekKM0Uri6F7tOTktOe00LiQ"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។