រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កូន«ខ្លាដំបង»ចំនួន២ក្បាល ត្រូវបានបញ្ជូនមកថែទាំនៅឧទ្យានសួនសត្វភ្នំតាម៉ៅ

កូនខ្លាដំបង២ក្បាលពីសប្បុរសជន ត្រូវបានបញ្ជូនទៅភ្នំតាម៉ៅ។ ឈ្មោលប្រមាណ៦០គីឡូក្រាមអាយុ៩ខែ និងញី៤០គីឡូក្រាមអាយុ៦ខែ កំពុងពិនិត្យសុខភាពនិងថែទាំ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កូនសត្វខ្លាដំបងចំនួន២ក្បាលដែលទទួលបានពីសប្បុរសជន ត្រូវបានស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រគល់ជូនមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន កូនខ្លាទាំងពីរ ត្រូវបានបញ្ជូនមកថែទាំនៅឧទ្យានសួនសត្វភ្នំតាម៉ៅ។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា កូនសត្វខ្លាទាំងពីរនេះ ជាកូនខ្លាញី និងឈ្មោលមួយគូរ ដែលខ្លាឈ្មោលមានទំងន់ប្រមាណ៦០គីឡូក្រាម មានអាយុប្រមាណ៩ខែ ចំណែកកូនខ្លាញី មានទំងន់ប្រមាណ៤០គីឡូក្រាម ហើយមានអាយុប្រមាណ៦ខែ។ បច្ចុប្បន្ននេះ កូនខ្លាទាំងពីរបានមកដល់ឧទ្យានសួនសត្វភ្នំតាម៉ៅ និងកំពុងស្ថិតក្រោមការពិនិត្យសុខភាព និងមើលថែពីអ្នកជំនាញនៅទីនោះ៕ ដោយ៖ ចិន្តា ទីទិ
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15404",
  "languageVersionId": "11762",
  "visibilityVersion": "2",
  "versionToken": "a1.2o4hCz8LiRZL5-KDhoPI1KrukOBnamtnI9qmTsULvZI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។