រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

Trump អញ្ជើញកម្ពុជាឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព

លិខិត២ច្បាប់មានហត្ថលេខាប្រធានាធិបតីត្រាំ ត្រូវបានផ្សព្វផ្សាយលើតេឡេក្រាមផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាយប់ថ្ងៃទី២១ មករា ដោយអញ្ជើញកម្ពុជាជារដ្ឋសមាជិកស្ថាបនិកក្រុមប្រឹក្សាសន្តិភាពនិងជាភាគីធម្មនុញ្ញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានផ្ញើសារលិខិតមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយអញ្ជើញប្រទេសកម្ពុជាជាផ្លូវការឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។ លិខិត២ច្បាប់របស់ទីក្រុងវ៉ាស៊ីនតោនដែលមានហត្ថលេខារបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានលិចឡើងនៅលើបណ្តាញតេឡេក្រាមផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា នៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ ក្នុងលិខិតចុះថ្ងៃទី១៦ ខែមករា បានបញ្ជាក់ថា ក្រុមប្រឹក្សាភិបាលនេះ នឹងមានលក្ខណៈពិសេសមួយមិនធ្លាប់មានពីមុនមក ហើយរដ្ឋសមាជិកនីមួយៗអាចតែងតាំងតំណាងដែលមានការអនុញ្ញាតឱ្យចូលរួម និងចូលរួមក្នុងកិច្ចប្រជុំបាន ខណៈគម្រោងនៃការបង្កើតក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមឡើងដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានបង្កឱ្យមានការភ្ញាក់ផ្អើលក្នុងរង្វង់ការទូតនៅជុំវិញពិភពលោក។ ចំណែក លិខិតអញ្ជើញដដែលនេះ បានផ្ញើទៅបណ្តាប្រទេសប្រមាណជាង៦០ ក្នុងនោះរួមមាន ទាំងប្រទេសថៃ និងប្រទេសវៀតណាមផងដែរ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15370",
  "languageVersionId": "11687",
  "visibilityVersion": "2",
  "versionToken": "a1.nacqzjfypu45RsjIEIvRjv4dD9nz_b16yr1t4g0_XBw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។