រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សំរាមកើនជាង១ពាន់តោនក្នុង១ថ្ងៃ!ក្រុងព្រះសីហនុបំពាក់កាម៉េរ៉ាឃ្លាំមើលអ្នកចោលសំរាមផ្តេសផ្តាស

ក្រុងព្រះសីហនុប្រើកាម៉េរ៉ាតាមផ្លូវត្រួតពិនិត្យការចោលសំរាម ខណៈមន្ត្រីថាសំរាមជិត១១០០តោនក្នុង១ថ្ងៃ និងគ្រោងទីលានបណ្តោះអាសន្នថ្មីឆ្នាំ២០២៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ដើម្បីរបៀបរាប់រយ សណ្តាប់ធ្នាប់នៃការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងអនាម័យល្អ ក្រុងព្រះសីហនុបានបំពាក់កាម៉េរ៉ាតាមដងផ្លូវមួយចំនួនចាំឃ្លាំមើលអ្នកចោលសំរាមផ្តេសផ្តាស ខណៈមន្រ្តីជំនាញលើកឡើងថា បច្ចុប្បន្ន បរិមាណសំរាមនៅខេត្តព្រះសីហនុមានការកើនឡើងជាកំហុគរហូតដល់ជាង៨០០តោនទៅជិត១,១០០តោនក្នុង១ថ្ងៃ ដែលនាំឱ្យទីលានទុកសំរាមគ្មានសមត្ថភាពក្នុងការផ្ទុកសំរាមបន្តទៀតបាន។ មូលហេតុដែលនាំឱ្យសំរាមមានការកើនឡើងជាកំហុគ បើតាមលោក ហ៊ិប សុខាន់ណារ៉ូ នាយកគ្រប់គ្រង់ទីលានទុកដាក់សំរាមរបស់ខេត្តព្រះសីហនុ បានពន្យល់ថា ដោយសារបរិបទថ្មីនាំឱ្យប្រជាពលរដ្ឋទិញទំនិញឬកម្ម៉ង់ម្ហូបអាហារទៅតាមដេលីវ៉ារី (Delivery) ចាប់តាំងពីអំឡុងនៃជំងឺរីករាលដាលកូវីដ-១៩មកម្ល៉េះ។  ដូច្នេះនាំឱ្យសំរាមមានកាតកើនឡើងជាបន្តបន្ទាប់ចាប់ពីពេលនោះមក។ ដើម្បីឆ្លើយតបនឹងបរិមាណសំរាមមានការកើនឡើងជាកំហុគដូច្នេះ នាយកគ្រប់គ្រង់ទីលានទុកដាក់សំរាមរបស់ខេត្តព្រះសីហនុ បានបញ្ជាក់ថា ឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុ នឹងរៀបចំទីលានទុកដាក់សំរាមថ្មីបណ្តោះអាសន្នមួយទៀត ហើយក្នុងឆ្នាំ២០២៧ លោកសង្ឃឹមថា ក្រសួងបរិស្ថាននឹងជួយសម្របសម្រួលរៀបចំទីលានទុកដាក់សំរាមថ្មីដែលមានស្តង់ដា និងអនាម័យសម្រាប់ខេត្តព្រះសីហនុ។  បន្ថែមពីនេះ លោកក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋទាំងអស់ឱ្យចេះទុកដាក់ និងវែកញែកសំរាមបានត្រឹមត្រូវ ហើយត្រូវកាត់បន្ថយការវេចខ្ចប់។ ទន្ទឹមគ្នានេះ ដើម្បីទប់ស្កាត់ការចោលសំរាមពាសវាលពាសកាលដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងសោភណភាពទីក្រុង លោកសរ កក្កដា អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ទៅកាន់អ្នកដែលពូកែចោលសំរាមផ្តេសផ្តាសថា បើមិនចង់ខ្មាសគេទេ ត្រូវចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ព្រោះក្រុងព្រះសីហនុបានបំពាក់កាម៉េរ៉ាតាមដងផ្លូវមួយចំនួន ដើម្បីឃ្លាំមើលអ្នកចោលសំរាមពាសវាលពាសកាល។ ប៉ុន្តែ ក្នុងនោះលោកមិនបានបញ្ជាក់លម្អិតអំពីទីតាំងដែលត្រូវបំពាក់កាម៉េរ៉ាមានចំនួនប៉ុន្មានទីតាំងនោះទេ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "15239",
  "languageVersionId": "11471",
  "visibilityVersion": "2",
  "versionToken": "a1.stV2hKtgP0rlCrNnK2CpDN3yyqOJP1Za24O7QJ1EtCk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។